មិនអោបដៃមើល! ចោម ច័ន្ទ បរិច្ចាគជួយអ្នករងគ្រោះពីជម្ងឺកូវីត១៩

0

យោងតាការបង្ហោះរបស់លោក ហេង ឡុង កាលពីព្រឹកថ្ងៃទី២៧ មីនា ឆ្នាំ២០២០ មុននេះ បានបង្ហោះថា តារាហ្វេសប៊ុក អ្នកនាង ចោមច័ន្ទ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១ពាន់ដុល្លារ ក្នុងការចូលរួមទប់ស្កាត់ដល់ជម្ងឺកូវីត១៩នៅកម្ពុជា។ អ្នកនាងមិនមែនជាមនុស្សមហាជនតែម្នាក់ ឬ ដំបូងដែលបានបរិច្ចាគថវិកាជួយដល់សង្គមនៅក្នុងស្ថានភាពនេះនោះទេ ប៉ុន្តែគឺជាគំរូមួយសម្រាប់អ្នកជោគជ័យអនឡាញដទៃទៀត ដើម្បីបំផុសអោយមានការចូលរួមជួយដល់សង្គមនៅក្នុងកាលៈទេសៈនេះ។

លោក ហេង ឡុង បានសរសេរបង្ហោះថា”សូមគោរពអរគុណដល់អ្នកនាង ចោម ច័ន្ទ (បងស្រី ដេននីក្វាន់) ដែលបានបរិច្ចាគទឹកប្រាក់ 1,000ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។ ជាមួយគ្នានោះក៏មានការសរសើរផងដែរថា បើទោះជាអ្នកនាងជាមនុស្សមាត់ដាច និងរមែងមានអ្នកផ្ខាញ់ផ្ចាលជាហូរហែរ ប៉ុន្តែអ្នកនាងក៏មានទឹកចិត្តឈឺឆ្អាលដល់សង្គមគួរអោយសរសើរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here