តារាចម្រៀង ទី អន ហោះពីអាមេរិក មកផលិតMV នៅស្រុកខ្មែរ

0

មិនខុសពីការសន្យា ពេលនេះ តារាចម្រៀង លោក ទីអន ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខជនកម្មវិធីប្រលងចម្រៀង និងសម្ដែង ក្នុងកម្មវិធី យុវ តារាស្រាសាច់ដុំ កាលពីឆ្នាំ២០០៧ បសនបញ្ចេញបទចម្រៀង Original Song ផ្ទាល់ខ្លួនជាច្រើនបទ។ ក្នុងចំណោមបទទាំងនោះ បទចម្រៀងចូលឆ្នាំដែលបានបង្ហោះក្ដៅៗ ក៏ទាក់ទាញណាស់ដែរ។

ចម្រៀង២បទ ដែលតារាចម្រៀង លោក ទី អន សម្ងំថតសម្រាប់ចូលឆ្នាំក្រោយពេលមកស្រុកកំណើតស្ងាត់ៗហើយទាក់ទាញនោះរួមមាន បទ”កំលោះចាស់ខ្វះស្នេហ៍” និងបទ”លង់ស្នេហ៍ក្រមុំពោធិសាត់” ដែលបទទាំងពីរ បើទោះជាបានផលិតឡើងក្នុងបរិយាកាស ដែលកម្ពុជាមានការភ័យបារម្ភរឿងជំងឺកូវីត ក៏ចាត់ទុកថា គឺជាស្នាដៃថ្មីមួយ នៅពេលតារារូបនេះ ត្រលប់ទៅអាមេរិកវិញផងដែរ។ លោកថាខ្លួនបានសម្ងំថតបទរហូត១៥បទ ហើយក៏ថតជា MV បានច្រើនបទដែរ ប៉ុន្តែមិនទាន់ដឹងថាតើលោកបង្ហោះប៉ុន្មានបទទៀត ក្រោយដាក់បង្ហោះបទសម្រាប់ចូលឆ្នាំទាំងពីរនោះទេ។ ក្នុងបទចូលឆ្នាំទាំងពីររបស់លោក ក៏ត្រួវគេកត់សម្គាល់ថារំលេចក្រមាខ្មែរ និងបង្ហាញពីទិដ្ឋភាពស្រុកស្រែគួរអោយចាប់អារម្មណ៍ផងដែរ។ នេះជាបទដែលបានផលិតឡើងក្នុងផលិតកម្មរស្មីស្ទឹងសែន ក្រោមការនិពន្ធរបស់លោក នេះជាស្នាដៃខ្ញុំបាទនៅក្នុងផលិតកម្មរស្មីស្ទឹងសែន និពន្ធទំនុកច្រៀង និង Melody ដោយ លោក ឆុន រ៉ាឆាត់ និពន្ធបទភ្លេងដោយលោក លាង ស៊ាងលីន និង ដឹកនាំសម្តែងដោយ នាយ កុងតាក់។

ចង់ដឹងថាបទថ្មីរបស់លោក មានរសជាតិបែបណាសូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here