ស៊ឹម ស៊ីណាត អញ្ជើញអ្នកសិល្បៈស៊ីការប្អូនស្រីនៅស្រុក ខណៈខ្លួនឯងរៀបការស្ងាត់ៗ

0

កាលពីថ្ងៃទី១៥ មីនា ក្នងឆ្នាំ២០២០ តារាចម្រៀងលោក ស៊ឹម ស៊ីណាត បានរៀបមង្គលការប្អូនស្រីយ៉ាងអធឹកអធមនៅឯស្រុកកំណើតស្ថិតនៅភ្នំស្រុក ក្នុងខេត្តកំពង់ស្ពឺ។ អ្វីដែលគួរអោយកត់សម្គាល់គឺពិធីនោះមានវត្តមានសិល្បៈករជាច្រើនស្កាត់ពីភ្នំពេញទៅចូលរួម ក្នុងពេលដែលលោកខ្លួនឯង គឺបានរៀបការស្ងាត់ៗនៅក្នុងប្រទេសអូស្ត្រាលី ហើយគ្មានគម្រោងអញ្ជើញភ្ញៀវ អោយស៊ីការខ្លួនសោះ។

លោក ស៊ឹម ស៊ីណាត និយាយថា កូនក្រមដែលលោកចាត់ចែងអញ្ជើញអ្នកសិល្បៈ និង ភ្ញៀវកិត្តិយសអោហចូលរួមក្នុងមង្គលការនោះ គឺជាប្អូនស្រីពៅរបស់លោក តែនាងមិនមែនជាអ្នកសិល្បៈដូចលោកនោះឡើយ។ អ្វីដែលលោកសប្បាយចិត្ត គឺក្នុងមង្គលការនោះមានអ្នកចូលរួមកុះករ ជាពិសេសតារាសិល្បៈដែលលោកបានអញ្ជើញ ខណៈដែលលោកបារម្ភថាខ្លួនឃ្លាតឆ្ងាយពីសិល្បៈក្នុងស្រុកហើយទៅសាងជីវិតថ្មីនៅក្នុងប្រទេសអូស្ត្រាលីដល់ទៅ១ឆ្នាំអាចនឹងអ្នកសិល្បៈមិនទទួលការអញ្ជើញ និង អាចបញ្ហាកូវីត១៩ នឹងរាំងស្ទះភ្ញៀវនោះ។ លោកកាន់តែសប្បាយចិត្ត ដែលសិល្បករម្នាក់ៗ សុទ្ធតែឡើងច្រៀងលេង ហើយផ្ដល់ភាពស្និទ្ធស្នាលនៅក្នុងពិធីទាំងមូល។

លោក ស៊ឹម ស៊ីណាត បានរៀបរាប់ថា ហេតុផលដែលលោកអញ្ជើញអ្នកសិល្បៈមកមង្គលការប្អូនស្រីពៅច្រើន គឺដោយសារតែលោកមិនមានពិធី ហើយម្យ៉ាងបណ្ដាលមកពីលោកក៏មិនមានគម្រោងនាំប្រពន្ធមកកាត់ចំណងដៃ ឬ រៀបមង្គលការ បន្ទាប់ពីបានរៀបការជាមួយគ្នានៅក្នុងវិហារ នៅក្នុងប្រទេសអូស្ត្រាលី។ តែលោកក៏ស្ដាយណាស់ដែរ ដែលមិនបានដឹកដៃភរិយាជាមេម៉ាយកូន២របស់ខ្លួនចុះមករៀបការប្អូនស្រី ដើម្បីអោយបងប្អូន និងអ្នកសិល្បៈបានស្គាល់។ លោកគម្រោងស្នាក់នៅស្រុកខ្មែររហូតដល់ចូលឆ្នាំហើយ ទើបឡើងទៅអូស្ត្រាលីវិញ ដោយក្នុងរយៈពេលនេះ ក៏នឹងទទួលការងារច្រៀងរាំទាំងអស់ ដើម្បីបានជួបជាអ្នកសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here