ម្ចាស់ហាងសាឡន ប៊ីយូធីស្ទរ ឡើងគេហដ្ឋាន តម្លៃជាង ៤០ ម៉ឺនដុល្លា

0

ម្ចាស់ហាងសាឡនប៊ីយូធីស្ទរ ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនគ្រប់វ័យ លោក ងួន ស៊ាំង បានរៀបចំ កម្មវិធី ឡើងគេហដ្ឋានដ៏ធំស្កឹមស្កៃ តម្លៃខ្ទង់ម៉ឺនដុល្លា ដែលមានទីតាំង នៅ បុរីភ្នំពញផាក ព្រែកលាប រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០។ នេះគឺជាសមិទ្ធផលថ្មីមួយ ដែលអ្នកជំនាញសាឡនវ័យក្មេងរូបនេះសម្រេចបាន ខណៈដែលក្នុងពិធីរបស់លោក ក៏សុទ្ធតែគ្រងដោយឈុតប្រពៃណីយ៉ាងទាក់ភ្នែក។

លោក ងួន ស៊ាំង បាន បញ្ជាក់ថាសម្រាប់គេហដ្ឋានថ្មីនេះ លោកបាន ទិញរយៈពេល ២ ឆ្នាំហើយ ដោយទើបតែសាងសង់រួចរាល់ ពោល គឺ តាំងពីខាងបុរី ចាប់ផ្តើមបុកគ្រឹះមកម្ល៉េះ។ លោកបានបន្ថែមទៀត ថា សម្រាប់កម្មវិធី ឡើងគេហដ្ឋានរបស់លោកនេះ ដែរ គឺ រៀបចំធម្មតាមិនមានអ្វីអស្ចារ្យនោះទេ គ្រាន់តែប្លែកបន្តិចត្រង់ថាមានការស្លៀកពាក់ជាលក្ខណៈបុរាណ ប្រពៃណីខ្មែរដែលនេះ ជាការបង្ហាញពីការស្រលាញ់ និង អភិរក្សវប្បធ៌មខ្មែរពីសំណាក់ក្រុមគ្រួសារ សាច់ញាតិ និង បុគ្គលិករបស់លោក។ បើតាមការបញ្ជាក់បន្ថែម ពីសំណាក់ម្ចាស់ សាឡនវ័យក្មេងរូបនេះ បានអោយដឹងថា កម្មវិធីឡើងគេហដ្ឋានថ្មី របស់លោកនេះ មានការអញ្ជើញចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសចំនួន ៦០ តុ ដែលសុទ្ឋសឹងជា មិត្តភក្តិ បងប្អូន ដៃគូរជំនួញ រួមទាំង អ្នកសិល្បៈមួយចំនួនផងដែរ។

នៅក្នុងកម្មវិធីនេះដែរ លោក ក៏បានបញ្ជាក់ថា រហូតមកដល់ពេលនេះ លោកបានពង្រីក ហាងសាឡនរហូតដល់ ១១សាខាហើយ ដោយនៅ រាជធានីភ្នំពេញចំនួន ៧ សាខា និង តាមបណ្តាខេត្ត ចំនួន ៤ សាខា ដោយមានបុគ្គលិក ក្នុងដៃប្រមាណជាង ១០០ នាក់ ។ លោក មានមហិច្ចតាចង់ពង្រីក សាខា អោយមានរហូត ដល់ ២៥ រាជធានីខេត្ត ប្រសិនបើនៅតែ មានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។

សូមបញ្ជាក់ជូនដែរថា សម្រាប់គេហដ្ឋានថ្មី របស់លោកដែលរៀបចំ នេះដែរ គឺ មាន តម្លៃ រហូត ដល់ ជាង ៤០ ម៉ឺនដុល្លា និងស្ថិតនៅក្នុងបុរីធំមួយ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា៕

LEAVE A REPLY

Please enter your comment!
Please enter your name here