ស្ងាត់ៗ ព្រាប សុវត្ថិ ទិញខុនដូ តម្លៃជិតកន្លះលានដុល្លារ

0

ក្រៅពីជាអ្នកតំណាងគម្រោងខុនដូ Morgan Enmaison ដែលជាគម្រោងខុនដូដ៏ធំជាងគេនៅលើទឹកដីទីក្រុងរណបនៅជ្រោយចង្វារ មានការបង្ហើបជាផ្លូវការថា កំពូលតារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ ក៏បានទិញខុនដូនៅក្នុងគម្រោងនេះ ដែលមានតម្លៃជិតកន្លះលានដុល្លារ យ៉ាងកាលីបផងដែរ។ ការទម្លាយចេញនេះធ្វើអោយគេកាន់តែមើលឃើញថាលោកគឺជាតារាល្បីដែលសំបូរទ្រព្យ បន្ទាប់ពីលោកត្រូវគេដឹងថា គឺជាម្ចាស់ចម្ការស្វាយចន្ទីររាប់សិបហិកតារនៅខេត្តរតនៈគីរី និង មានដីច្រើនកន្លែង បន្ថែមពីវីឡាបែបខ្មែរនៅកណ្ដាលភ្នំពេញហើយនោះ។

ប្រភពផ្លូវការបញ្ជាក់ថា លោក ព្រាប សុវត្ថិ បានទិញខុនដូតម្លៃជិតកន្លះលានដុល្លារនេះ តាំងពីគម្រោងខុនដូដ៏ធំ ដែលបានឈរជើង នៅលើអតីតបន្ទាយទាហានជើងទឹកចាស់ ក្នុងទំហំផ្ទៃដី2.5 ហិចតានេះ បុកគ្រឹះសាងសង់ក្ដៅៗម្លេះ ខណៈដែលខុនដូររបស់លោក មកទល់ពេលនេះ គឺបានឡើងថ្លៃជិតកន្លះលានដុល្លារទៅហើយ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា តើលោកព្រាប សុវត្ថិ នឹងទៅរស់នៅជាអវិន្ត្រៃយ៏ នៅពេលខុនដូរនេះរួចរាល់ ឬ យ៉ាងណានោះទេ ខណៈដែលគេបង្ហើបថា ខុនដូរបស់លោកមានគេអោយចំណេញយូរហើយ តែលោកមិនលក់វិញ។

គួរបញ្ជាក់ផងដែរថា គម្រោងខុនដូ ដែលលោក ព្រាប សុវត្ថិ បានទិញនេះ ជាគម្រោងដែលបានសាងសង់រហូតដល់ទៅ5អាគារធំៗ ដែល អាគារទី1 និងទី 6 មានកម្ពស់ 47 ជាន់ អាគារទី2 និងទី 5 មានកម្ពស់ 53ជាន់ និងអាគារទី3 នៅកណ្តាលគេ មានកម្ពស់70ជាន់ នេះ កំពុងក្លាយជាគម្រោងខុនដូដែលទាក់ទាញយ៉ាងខ្លាំង ដោយសារតែក្នុងគម្រោងនេះ ក្រៅពីមានខុនដូជាង៦០០០យូនីត ក៏មានកន្លែងចតរថយន្តដែលអាចផ្ទុករថយន្តបានដល់ជាង២ពាន់រថយន្ត និងត្រូវបានស្ថាបនា ដើម្បីធ្វើអោយអ្នករស់នៅក្លាយជាមនុស្សស៊ីវិល័យ និងស័ក្តសមជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយរស់នៅប្រកបដោយសុវត្តិភាពខ្ពស់។ ទីតាំងនេះ សមស្របនឹងខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញទេសភាពទន្លេទាំង៣ពីលើអាគារ គឺទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែល អំណោយផលសម្រាប់សុខភាព ទើបទាក់ទាញកំពូលតារាល្បីល្បាញអោយបោះទុនភ្លាមទិញទុកស្នាក់នៅបែបស៊ីវិល័យ។

គម្រោង Morgan Enmaison គឺមានចំណុចសំខាន់9រួមបញ្ចូលតែ១ ដោយក្នុងគម្រោងមួយនេះ ក៏មានកន្លែងចុះចតឧទ្ទម្ភាគចក្រ និងគម្រោងផ្សេងទៀតផងដែរដូចជា គម្រោងកំពង់ផែផ្ទាល់ខ្លួនប្រវែង200ម៉ែត្រលើដងទន្លេរមេគង្គមានសួនច្បារធំទូលាយដល់ទៅ10000មែត្រការេ សំរាប់កូនក្មេងរត់លេង និងមនុស្សចាស់ដើរកម្សាន្ត រឺ ហាត់ប្រាណ 10000 ម៉ែត្រការេនៅផ្នែកខាងក្រោម មានផ្សារទំនើប, មន្ទីពេទ្យ សាលារៀន ធនាគារ , រោងកុន …( លក្ខណៈដូចផ្សារ Aeon២) មានអាងហែលទឹកចំនួន2 នៅជាន់ទី5នៃអគាទី3។ មានអាងហែលទឹកលក្ខណៈលើលំហអាកាសនៅជាន់ទី 69។ សំរាប់អគារទី3មានបែងចែកជា office ការងារ មានសណ្ឋាគារលំដាប់ផ្កាយ5 នៅជាន់ទី70 និងមានSky bar។ គម្រោងនេះក៏មានរួមបញ្ចូលលក្ខណៈធម្មជាតិរហូតដល់ទៅ 39%។ នៅលើតំបូលអាគារទី 1 ទី2 ទី5 និងទី6 ដោយមិនប្រើលេខ៤ គឺជាប្រភេទ Penthouse គឺជាប្រភេទផ្ទះលក្ខណៈឯកជន នៅលើតំបូលនៃអគារ។ សាលារៀនអន្តរជាតិធំមួយក៏ត្រូវបានសាងសងក្នុងគម្រោងនេះផងដែរ ទើបអ្នកណាៗក៏មើលឃើញថា អ្នករស់នៅក្នុងអាគារនៃគម្រោងខុនដូនេះ ក្រៅពីរស់នៅផាសុកភាព ក៏មានផ្នែកផ្សេងៗនៅក្នុងនោះផងដែរ ជាពិសេសផ្សារ សាលារៀន និងចំណតរថយន្តដល់ទៅ២ជាន់ និងបរិវេណខាងក្រៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here