សមាគមអ្នកលក់គ្រឿងសម្អាងកម្ពុជា ជោគជ័យសកម្មភាព ជំនួបទ្រង់ទ្រាយធំនៅសៀមរាប

0

កាលពីថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សមាគមអ្នកលក់គ្រឿងសម្អាងកម្ពុជា​ បានសហការជាមួយ​ ផលិតផល FARMASI និងក្រមហ៊ុន G Ranee trading បានរៀបចំកម្មវិធីបង្កើតសិក្ខាសាលា បណ្តុះបណ្តាល​ ផ្នែកប៉ាក់ចិញ្ចើម ជាទ្រង់ទ្រាយធំមួយដល់សមាជិក និង សិក្ខាកាម នៅក្នុងសណ្ឋាគារ សោម៉ាទេវី នៅខេត្តសៀមរាប។ នេះជាការចែករំលែកដល់សិក្ខាកាម​ ចំណេះដឹងដើម្បីបង្កើន ព្រមទាំងតិចនិចថ្មីៗ​ ដែលក្នុងពិធីនោះ ក៏មានវត្តមានចូលរួម ពី លោក សុឹម មាស ជាប្រធានសមាគមអ្នកគ្រឿងសម្អាងកម្ពុជា​ និង អ្នកគ្រូ Nattaya Chaichumporn ដែលជាម្ចាស់ស្ថាប័ន Mona Academy នៅក្នុងប្រទេសថៃ។ អ្នកគ្រូ ក៏ជាអ្នកទទួលបានពាន់រង្វាន់ Oscar Worldwide Eyebrow កាលពីឆ្នាំ 2017 ដោយអ្នកគ្រូក្រៅពីចូលរូមធ្វើបទបង្ហាញដើម្បីចែកជូននូវចំណេះដឹង និង តិចនិច ក៏បានផ្ដល់ដំបូន្មានល្អៗដល់សិក្ខាកាមផងដែរ។ ពិធីទាំងមូល ក៏មានអ្នកគ្រូល្បីៗជាច្រេីននាក់ផ្សេងទៀតចូលរួមផងដែរ ដែលកាន់តែធ្វើអោយសកម្មភាពបណ្តុះបណ្តាល កាន់តែផ្ដល់អត្ថប្រយោជន៍។ ពេលបញ្ចប់សិក្ខាសាលា អ្នករៀបចំកម្មវិធីក៏បានផ្ដល់ជូននូវវិញ្ញាប័នបត្រ ដល់សិក្ខាកាម​ ដែលវិញ្ញាប័នបត្រនេះ គឺមានការទទួលស្គាល់ដោយសមាគមអ្នកលក់គ្រឿងសម្អាង​ និង ស្ថាប័នMona Academy របស់ប្រទេសថៃ។

លោក ស៊ឹម មាស ជាប្រធានសមាគមអ្នកគ្រឿងសម្អាងកម្ពុជា​ បានបង្ហាញអារម្មណ៍សាទរយ៉ាងខ្លាំង ចំពោះសកម្មភាពបណ្ដុះបណ្ដាល និងការចូលរួមរបស់សមាជិក និងសិក្ខាកាម ដោយលោកបញ្ជាក់ថា គឺជាសកម្មភាពទទួលបានចំណេះដឹងធំមួយ ជាពិសេសគឺជំនាញប៉ាក់ចិញ្ចើម។  លោកថាពិធីនោះ កាន់តែពិសេសដោយមានវត្តមានកញ្ញា រំដួលលិចទឹក និង បវរកញ្ញាភពផែនដីកម្ពុជាចូលរួម។ លោកបន្តថា សមាគមមានតួនាទី និងភារកិច្ច ក្នុងការកចិត្តទុកដាក់ លើកស្ទួយដល់ផ្នែកវិស័យសម្រស់ និង សម្ផស្ស ព្រមទាំងជួយបណ្តុះបណ្តាលដល់យុវនារីខ្មែរយើង អោយចេះតុបតែង និង រៀបចំឥរិយាបទអោយបានសមសួន ជាពិសេសគឺមានលក្ខណស្តង់ដាក្នុងការប្រើប្រាស់គ្រឿងសម្អាង អោយបានត្រឹមត្រូវ។ ក្នុងនោះ សមាគមអ្នកលក់គ្រឿងសំអាងកម្ពុជា ក៏បានបង្ហាញពីគោលបំណងមួយចំនួន ដែលនាំអោយមា កម្មវិធីមួយនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here