តន្ត្រីករ និងអ្នកចម្រៀងក្មេងៗជាង៤០នាក់ ប្រកាសសម្ដែងទ្រង់ទ្រាយធំ ក្រោយខកជើងទៅក្រៅប្រទេស

0
- Advertisement Banner -

ជាគម្រោង សិល្បករក្មេងៗ ដែលរួមតន្ត្រីករ និង អ្នកចម្រៀង មកពីសាលាស្រណោះតន្ត្រី ត្រូវទៅប្រកួតតន្ត្រី និង ចម្រៀង នៅក្នុងប្រទេសម៉ាឡេឯណោះទេ នៅអំឡុងចុងខែកុម្ភៈនេះ ប៉ុន្តែដោយសារតែបញ្ហាផ្ទុះជម្ងឺកូរ៉ូណា ទើបការប្រកួតត្រូវបានរំសាយ ហើយដើម្បីលើកទឹកចិត្តដល់បេក្ខភាពរបស់កម្ពុជាទាំង៤២រូប ដែលខំហ្វឹកហាត់ត្រៀមខ្លួនអស់ច្រើនសប្ដាហ៍ ទើបលោក សូ ស្រណោះ ដែលជាអ្នកដឹកនាំទៅប្រកួត សម្រេចរៀបចំការសម្ដែង ជាទ្រង់ទ្រាយធំនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ជាជំនួសវិញ នៅថ្ងៃទី២៣ កុម្ភៈ នេះ។

លោក សូ ស្រណោះ អ្នករៀបចំកម្មវិធីបានថ្លែងបញ្ជាក់ថា បើទោះកូនសិស្សទាំងអស់ មិនត្រូវបានចេញទៅប្រកួតតំណាងប្រទេសនៅក្នុងប្រទេសម៉ាឡេស៊ីតាមការគ្រោងទុក ប៉ុន្តែសមត្ថភាពក្នុងការត្រៀមខ្លួនរបស់បេក្ខភាពតំណាងជាតិទាំងអស់ នឹងមិនត្រូវបានកប់ចោលនោះទេ គឺនៅតែត្រូវបានបង្ហាញ ដោយលោកបានបង្វែររៀបចំពីការចេញប្រកួតក្រៅប្រទេស មកសម្ដែងជាលក្ខណៈទ្រង់ទ្រាយធំ ជាជំនួសវិញ ដោយអញ្ជើញសុទ្ធតែតំណាងស្ថានទូត សិល្បករ និងភ្ញៀវកិត្តិយសជាមុខអ្នកការដល់រាប់រយនាក់ អោយចូលរួមទស្សនា និង វាយតម្លៃ។ លោកថានឹងក្លាយជាព្រឹត្តិការណ៍ដែលបង្ហាញពីធនធានអ្នកលេងតន្ត្រី និងអ្នកចម្រៀងក្មេងៗ ដើម្បីកម្ពុជាកាន់តែមានការទទួលស្គាល់ជាលក្ខណៈជាតិ និង អន្តរជាតិ។ លោកប្រកាសថានឹងនៅតែមានគម្រោងដឹកនាំសិល្បករក្មេងៗទាំងនេះ ទៅប្រកួតនៅក្រៅប្រទេសនៅឆ្នាំក្រោយ ប្រសិនបើគណកម្មការរៀបចំប្រកួតប្រជែងក្នុងប្រទេសណាមួយ ហើយមិនមានបញ្ហាផ្ទុះជំងឺដូចពេលនេះ។
ខាងក្រោមនេះជារូបភាពហ្វឹកហាត់ មុនការត្រៀមសម្ដែង របស់សិល្បករទាំងនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here