នួន បូរ៉ា ប្រឡូកសិល្បៈតាំងពីវ័យ១៣ឆ្នាំ មិនទាន់ឈានដល់គោលដៅ

0

កាលពីយប់ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០ តារាចម្រៀងវ័យ២៣ឆ្នាំ លោក នួន បូរ៉ា បានរៀបចំពិធីខួបកំណើតជាទ្រង់ទ្រាយធំនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក។ អ្វីដែលគួរអោយកត់សំគាល់គឺលោកបញ្ជាក់ថា បានប្រឡូកអាជីពចម្រៀងតាំងពីវ័យ១៣ឆ្នាំ និងមានបទចម្រៀងផ្ទាល់ខ្លួនជាហូរហែរ ប៉ុន្តែនៅតែមិនទាន់ល្បី និងមានគេស្គាល់ច្រើន។

នួន បូរ៉ា និយាយថា លោកធ្លាប់ប្រលងចម្រៀងហើយជាប់លេខ១តាំងពីវ័យ១៣ឆ្នាំ ហើយក៏មានទីផ្សារឡើងឆាកជាហូរហែរមកដែរ ប៉ុន្តែលោកនៅតែមិនដល់គោលដៅ ដោយសារនៅតែគ្មានផលិតកម្មជ្រក និងមិនសូវមានទីផ្សារខ្លាំង។ តារាប្រុសរូបនេះមានសំឡេងធ្ងន់ល្អរូបនេះ បន្តថា លោកសម្រេចចិត្តធ្វើខួបកំណើតធំ ដើម្បីលើករាសី និងដោយសារតែលោកទៅកម្មវិធីគេច្រើន ហើយមិនដែលមានកម្មវិធីអញ្ជើញគេវិញ។

ខួបកំណើតវ័យ២៣ឆ្នាំ នៅក្នុងថ្ងៃនោះ នួន បូរ៉ា និយាយថា ខ្លួននឹងព្យាយាមពង្រឹងសមត្ថភាពផ្នែកចម្រៀងអោយល្អ ដោយគ្រោងបញ្ចេញបទស្នាដៃកូនខ្មែរបន្រអោយបានច្រើននោះផង។ អ្វីដែលលោកចង់បាន គឺចង់ល្បីឈ្មោះ។
គួរបញ្ជាក់ផងដែរថា តារាល្បីៗដែលចូលរួមក្នុងពិធីខួបកំណើតរបស់លោក នៅក្នុងថ្ងៃនោះរួមមាន លោកកុយ សុីឌឿន លោកបញ្ញា សិទ្ឋិ កញ្ញា យេយេ លោក ម៉ាដូណា អ្នកនាង ឆ័យលី ដាឡែន លោក រតនៈ ពិសិដ្ឋ កញ្ញា ឈីន រតនៈ លោក ពិសាល ម៉ារីអូ កញ្ញា ឃ្លាំង តារាកញ្ញា ភី សម័យ លោក ឈួន ពន្លឺ កញ្ញា មួកតា ព្រមទាំងតារាជាច្រើនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here