Love Riya បង្ហាញខ្លួនក្នុងបេសកកម្ម បវរកញ្ញា Miss Planet Russia

0

ក្នុងដំណើរទស្សនកិច្ចរបស់បវរកញ្ញាភពផែនដីរុស្ស៊ី ឬ Miss Planet International Russia ឆ្នាំ២០២០ មកកាន់ប្រទេសកម្ពុជា និងចូលសម្ដែងការគួរសមនៅកងពលតូចលេខ៧០ កាលពីល្ងាចថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២០ តារាហ្វេសប៊ុកអ្នកនាង Love Riya ក៏បង្ហាញខ្លួននៅថ្ងៃនោះដែរ។ អ្នកនាងថែមទាំងត្រូវបានគណកម្មការប្រកាសថាគឺជាសមាជិកក្នុងការរៀបចំការប្រកួត បន្ថែមពីតួនាទីជាអ្នកឧបត្ថម្ភគាំទ្រនោះផង។

អ្នកនាង Love Riya និយាយថា អ្នកនាងពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានចូលរួមក្នុងបេសកកម្មរបស់គណកម្មការបវរកញ្ញាភពផែនដីសម្រាប់ឆ្នាំ២០២០នេះ ដោយអ្នកនាងនឹងត្រូវបង្ហាញខ្លួននូវរាល់សកម្មភាពរបស់គណកម្មការមួយនេះ នៅពេលដឹកនាំបវរកញ្ញាបរទេសណាមួយមកបំពេញបេសកកម្មសប្បុរសធម៌ ឬ ចូលសម្ដែងការគួរសមនៅប្រទេសកម្ពុជា។ អ្នកនាងថាហេតុផលដែលអ្នកនាងចូលខ្លួនក្នុងតួនាទីនេះ គឺដោយសារតែអ្នកនាងត្រូវបានស្នើអោយជួយជាដៃគូស្ពុនស័រ ហើយដោយមានការប្រាស្រ័យទាក់ទងគ្នាល្អទើប អ្នកនាងត្រូវបានស្នើជាសមាជិកម្នាក់សម្រាប់ការរៀបចំបវរកញ្ញាភពផែនដីអន្តរជាតិលើកទី២ ដែលនឹងធ្វើឡើងនៅកម្ពុជានាខែ៥ខាងមុខ។ អ្នកនាងកាន់តែសប្បាយចិត្ត នៅពេលបានរួមដំណើរជាមួយបវរកញ្ញាភពផែនដីរុស្ស៊ី ដែលជាបេក្ខនារីតំណាងអោយប្រទេសរុស្ស៊ី ត្រៀមមកប្រកួតនៅកម្ពុជានាពេលខាងមុខនោះ ក្នុងការចូលសម្ដែងការគួរសមថ្នាក់ដឹកនាំកងពលតូចលេខ៧០កាលពីថ្មីនោះ។

អ្នកស្រី ហាលី អាមីន អគ្គនាយិកា បវរកញ្ញាភពផែនដីអន្តរជាតិ បានលើកឡើងថា ដោយសារនៅខែ៥ខាងមុខកម្ពុជានឹងបើកការប្រកួតលើកទី២ Miss Planet International ដែលមាន៦០ប្រទេសចូលរួម ទើបបេក្ខនារីដែលត្រូវប្រកួតជាហូរហែរនឹងមកទស្សនកិច្ចនៅកម្ពុជា។ ជាក់ស្ដែងបេក្ខនារីមកពីរុស្ស៊ីបានបង្ហាញខ្លួនដូចដែលបានឃើញហើយ ដើម្បីមកស្វែងមកយល់ពិកម្ពុជាមុនពេលចូលរួមប្រកួត ក៏ដូចជាដើម្បីចូលសម្ដែងការគួរសមថ្នាក់ដឹកនាំមន្ទីរ និង ធ្វើសកម្មភាពសប្បុរសធម៌ជួយដល់សហគមន៍ក្រីក្រផង។ អ្នកស្រីថាបវរកញ្ញារុស្សី មកកម្ពុជារយៈពេលមួយខែ ហើយគ្រប់ដំណើររបស់ស្រីស្អាតរុស្សីរូបនេះក៏មានអ្នកនាង Love Riya ផងដែរ ដោយសារតែអ្នកនាង គឺជាសមាជិកម្នាក់ក្នុងការរៀបចំ ពោលគឺលើកលែងតែអ្នកនាងរវល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here