ណាតាហ្សា ដល់ម៉ោងយំលែងចេញ

0

ក្នុងប៉ុន្មានថ្ងៃនេះ តារាសម្ដែងកូនកាត់ខ្មែរឥស្លាម កញ្ញា ណាតាហ្សា ដែលត្រូវគេស្គាល់ថាទទួលបានតំណែងជាតារាឆ្នើមផ្នែក តារាកូនកាត់ដែលសកម្មក្នុងកិច្ចការសង្គម ពី«គ្រួសារតារាកម្ពុជា»ត្រូវគេដឹងថាមានទុក្ខប៉ុនភ្នំនៅក្នុងគ្រួសារតែម្ដង ប៉ុន្តែនាងបែរជានៅតែញញឹម បើទោះជានាងបង្ហើបថាខ្លួនដល់ដំណាក់កាលត្រូវយំលែងកើតហើយ។ នាងថាខ្លួនមិនអាចដេកដួលបានទេ សូម្បីតែក្នុងដំណាក់កាលដែលនាង និងគ្រួសារប៉ុនភ្នំនៅក្នុងពេលនេះ។

កញ្ញា ណាតាហ្សា និយាយថា ក្នុងប៉ុន្មានថ្ងៃនេះជីវិតរបស់នាង និងគ្រួសារមានទុក្ខជាន់ទុក្ខតែម្ដង ដោយសារតែកាលពីថ្ងៃទី២១ កក្កដា អ៊ុស្រីបង្កើតរបស់នាងបានទទួលមរណភាព ហើយអ៊ុស្រីស្ថិតក្នុងស្ថានភាពកំពុងសូត្រធម៌ និងធ្វើបុណ្យនៅក្នុងវិហារឥស្លាម ស្រាប់តែបងប្រុសបង្កើតរបស់នាង មានជំងឺគាំងបេះដូង ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។ នាងថាស្ថានភាពដែលគ្រួសារ ដែលបានជួបប្រទះ មិនខុសពីដូចទូលភ្នំនោះទេ ខណៈការបាត់បង់អ៊ុស្រីក៏ជារឿងពិបាកទទួលយកបាន ហើយស្រាប់តែត្រូវបងប្រុសស្ថិតក្នុងការសង្គ្រោះបន្ទាន់ទៀត ខណៈដែលក្នុងពេលនេះ ដ្បិតថាបងប្រុសត្រូវបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែក៏នៅតែមានស្ថានភាពមិនល្អសម្រាប់សុខភាព។

កញ្ញានិយាយថាខ្លួនយំស្ទើរមិនចេញនោះទេ ដោយសារគ្រួសារមានទុក្ខជាន់ទុក្ខហើយ មិនអាចអោយខ្ញុំសម្រាកបានទៀត ដោយសារតែខ្ញុំត្រូវរកលុយផ្គត់ផ្គត់បំណុល និងត្រូវផ្គត់ផ្គង់គ្រួសារទៀត។ កញ្ញាថា នាងថាតាំងពីសង់ផ្ទះថ្មីរួចរាល់នាងមិនទាន់សងបំណុលធនាគាររួចនោះទេ ទោះបនាងត្រូវបង្ខំចិត្តLive លក់សំលៀកបំពាក់ កាបូប ស្បែកជើង និងវ៉ែនតាជាដើម ដើម្បីរកចំណូលមកទប់តម្រូវការជីវភាព និងបំណុលធនាគាររឿងសាងសង់ផ្ទះ។ នាងថាខ្លួនប្រឹងលក់ផលិតផលលើអនឡាញទាំំងយំមិនមិញ ខណៈដែលបើតាមស្ថានភាពផ្លូវចិត្ត គឺនឹងត្រូវសម្រាកយកកម្លាំង បន្ទាប់ពីរត់ចុះរត់ឡើង រឿងអ៊ុស្រីទទួលមរណភាព និងរឿងបងប្រុសចូលសង្គ្រោះបន្ទាន់ ក្នុងពេលដែលបងប្រុសរបស់នាងក៏នៅតែប្រឈមករឿងជំងឺគាំងបេះដូងដដែល មកទល់ពេលនេះ។ នាងថានៅក្នុងពេលខ្លះ នាងមិនហ៊ានហត់ និងមិនហ៊ានយំទេ ដោយបានត្រឹមតែសម្ងំយំក្នុងចិត្តតែម្នាក់ឯងប៉ុណ្ណោះ ដោយសារតែនាងមិនខុសពីខ្លួនទីពឹងខ្លួន ចាប់តាំងពីនាងចេញរកលុយរហូតមក។

ណាតាហ្សា និយាយថា ខ្លួនជាជនជាតិចាមតែម្នាក់ ដែលហ៊ានជម្នះបម្រាមរបស់ជនជាតិឥស្លាម ហើយចូលប្រឡូកការងារសិល្បៈខ្មែររហូតទទួលបានផ្លែផ្កា។ យ៉ាងណាមិញ នាងថា សហគមន៍ខ្មែរឥស្លាមភាគច្រើនក៏ចាប់ផ្ដើមទទួលស្គាល់ពីការប្រឹងប្រែងរបស់នាងផងដែរ ទើបនាងកាន់តែមានកម្លាំំងចិត្តក្នុងអាជីពសម្ដែង និងពិធីការិនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here