វណ្ណា វត្តី គ្រោងផលិត MV បង្ហាញពីជីវិតតស៊ូ អតីតកាល

0

បន្ទាប់ពីចេញបទ”បាត់ដំបងស្រុកកំណើតខ្ញុំ” ដែលច្រៀងរៀបរាប់ពីជីវិតតស៊ូយ៉ាងកម្សត់ តាំងពីនាងមានវ័យ៩ឆ្នាំ តារាចម្រៀង កញ្ញា វណ្ណា វត្តី បានអះអាងថា ខ្លួនក៏ត្រៀមផលិត MV បទនេះ អោយកម្សត់ និងទាក់ទាញ បង្ហាញពីខ្សែជីវិតកាលពីអតីតកាល អោយត្រូវនឹងបទចម្រៀងដែលនាងបានផលិតឡើង។

កញ្ញា វណ្ណា វត្តី នៅតែអះអាងថា បើតាមតែរវល់ និងលទ្ធភាព ដែលរកចំណូលបានខ្ពស់ពីអាជីពផ្សេង កញ្ញា មិនគួរចំណាយពេលធ្វើបទចម្រៀង បង្កើតក្បាច់រាំ និងប្រឹងលេងស្ទីលប្លែកៗនោះទេ ប៉ុន្តែមកពីនាងនៅតែមិនដាច់អាល័យពីអាជីពចម្រៀង ទើបនៅតែបន្ត។ នាងថារាល់ថ្ងៃលះបង់ដើម្បីសិល្បៈខ្លាំងណាស់ ដោយក្នុងពេលខ្លះរៀបខ្លួនឡើងឆាកម្ដងៗ គឺចាយអស់លើសពីចំណូលដែលត្រូវទទួលបាននោះផង តែនាងនៅតែធ្វើដើម្បីសិល្បៈ កុំអោយអ្នកគាំទ្រមើលឃើញថាដដែលៗ។ ជាក់ស្ដែងគ្រាន់តែនាងគ្រោងថតMV បទ”បាត់ដំបងស្រុកកំណើតខ្ញុំ” ដែលទើបនឹងចេញនោះ ក៏នឹងចំណាយមិនតិចដែរ តែនៅតែគ្រោងនឹងផលិតអោយល្អ ដើម្បីតម្រូវតាមអ្នកគាំទ្រ។

ម្យ៉ាងមកពីបទនោះ ឆ្លុះបញ្ចាំងពីកម្រិតជីវភាពរស់នៅ ដែលតម្រូវអោយនាងចាកចេញពីដីកំណើត មករស់នៅតស៊ូ យ៉ាងកម្សត់នៅ ទីក្រុងសុីវិល័យផង ទើបនាងត្រូវតែគ្រោងរៀបចំសាច់រឿងអោយល្អ។ នាងថាមួយបទនោះ គឺជាប៉ារ៉ូលថ្មី ដែលនាងបង្ហាញពីការចងចាំតាំងពីអាយុ៩ឆ្នាំ និងម្យ៉ាងចង់រំលឹកស្នាដៃលោកតា សុិន សុីសាមុត ផង ទើបផលិតជាបទនោះឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here