ចេញពីធ្វើការយប់ តារាសម្ដែង មាស សៀវប៉ាយ ត្រូវម៉ូតូបុកសន្លប់ស្ដូកស្ដឹង

0

កាលពីវេលាម៉ោងប្រមាណជា៣ទាបភ្លឺ ត្រូវនឹងព្រឹកថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ តារាសម្ដែងលោក មាស សៀវប៉ាយ ដែលត្រូវគេដឹងថា គឺជាបុគ្គលិករត់តុ នៅក្នុងក្លិប QK ត្រូវបានគេបង្ហោះថា  បានជួបគ្រោះថ្នាក់ចរាចរ ដោយត្រូវម៉ូតូបង្កហេតុមកបុកពេញទំហឹង បណ្ដាលអោយបោកក្បាលសន្លប់ស្ដូកស្ដឹង។ មកទល់នឹងព្រឹកថ្ងៃទី១២ កុម្ភៈ នេះ លោកត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដោយសាច់ញាតិរបស់លោកដែលលើកទូរស័ព្ទ បន្តអះអាងថា តារាសម្ដែងលោក មាស សៀវប៉ាយ នៅមិនទាន់ដឹងខ្លួននៅឡើយទេ។

សូមមេត្តាជួយបរិច្ចាគជាថវិកាជួយគាត់តាមរយៈលេខ 070278585(ស្ថាបនិកគ្រួសារតារាកម្ពុជា) និង ABA PHAT Dararath 000668209 ឈ្មោះរបស់សប្បុរសជន នឹងត្រូវប្រកាសលើផេកគ្រួសារតារាកម្ពុជា

អ្នកលើកទូរស័ព្ទដែលអះអាងថាជាបងស្រី និងបានបញ្ជាក់ថា ទើបដឹងរឿងប្អូនប្រុសគ្រោះថ្នាក់ចរាចរក្រោយគេបញ្ជូនមកដល់មន្ទីរពេទ្យ បានឆ្លើយបញ្ជាក់ថា លោក មាស សៀវប៉ាយ ស្ថិតក្នុងសភាពសន្លប់មិនទាន់ដឹងខ្លួននៅឡើយ ដោយលោកមានការប៉ះទង្គិចផ្នែកក្បាលធ្ងន់ធ្ងរ គឺមានខ្ទាំក្បាល និងមានឈាមកក។ បងស្រីរបស់លោកបញ្ជាក់ថា នៅមិនទាន់ដឹងថា លោកគ្រោះថ្នាក់ចរាចរនៅចំណុចទីតាំងណាក្រោយពីចេញពីការក្លិបនៅឡើយទេ  ខណៈដែលលោកក្រៅពីសម្ដែង គឺធ្វើជាអ្នករត់តុ និងទទួលភ្ញៀវ នៅក្នុងក្លិប QK ស្ថិតនៅម្ដុំក្ដាន់ពីរ ដោយចេញពីធ្វើការយប់ៗអាធ្រាតុបែបនេះរាល់ថ្ងៃ  និងមិនសូវមានទីផ្សារ។ បងស្រីរហើយក៏មិនមែនមានទម្លាប់ជិះលឿនៗ និង ផឹកស្រាតាមការបង្អករបស់ភ្ញៀវ ដល់ថ្នាក់ស្រវឹង បាត់ស្មារតីបើកបរឡើយ ដោយលោកតែងដឹងខ្លួនថាត្រូវជិះម៉ូតូទៅផ្ទះយប់។ បងស្រីរបស់លោកបន្តថា ក្មុងពេលម៉ូតូម្ខាងទៀតបុកបភ្លាមៗ ម៉ូតូបង្កហេតុម្ខាងទៀត ត្រូវបានគេឃាត់ទុក ប៉ុន្តែក្រោយពេលចលាចលរឿងបញ្ជូនលោក មាស សៀវប៉ាយ ទៅកាន់មន្ទីរពេទ្យ ក៏លួចរត់បាត់ ហើយម៉ូតូរបស់លោក ក៏ត្រូវបានប៉ូលីសយករក្សាទុក តែមិនទាន់ដឹងថារក្សាទុកនៅខណ្ឌណានៅឡើយទេ ក្នុងពេលគ្រួសាររបស់លោក ស្ថិតក្នុងការបារម្ភពីលោកនៅឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here