មានស្វាមីឆ្លងប្រទេសមែន តែ ទៀង មុំសុធាវី ប្រកាសមិនចោលសិល្បៈ

0

 

វង្ស សុម៉ាលីន

បន្ទាប់ពីរៀបការជាមួយអាណិកជនបារាំងហើយ តារាចម្រៀងសំនៀងស្រទន់ ទៀង មុំសុធាវី ត្រូវគេសង្ស័យថានឹងរួមស្នេហ៍ជាមួយកន្លង់ឯនាយសមុទ្រ ហើយបំភ្លេចសិល្បៈរហូតហើយ ដើម្បីរៀបចំសង្គមគ្រួសារថ្មីមួយ។ យ៉ាងណាមិញអ្នកនាងបានប្រកាសថា ខ្លួនមិនចោលសិល្បៈទេ ហើយបើទោះជាអ្នកនាងនឹងចេញទៅរស់នៅប្រទេសបារាំងតាមស្វាមី ដោយជៀសមិនផុត ក៏អ្នកនាងនៅទទួលច្រៀងផងដែរ អោយតែទីផ្សារជាពិសេសនៅកន្លែងដែលអ្នកនាងរស់នៅនៅតែផ្ដល់ឱកាសអោយអ្នកនាងបង្ហើរសំនៀង ដែលអ្នកនាងចូលចិត្តនោះ។

កាលពីថ្ងៃទី ៧ ខែកុម្ភៈ អ្នកចម្រៀងស្រី ទៀង មុំសុធាវី និង ស្វាមីលោក ជួន សុកាន់ណារឹទ្ធ បានរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមនៅឯសណ្ឋាគារសុខាភ្នំពេញ។ នៅក្នុងពិធីទាំងមូលមានទិដ្ឋភាពប្រកបដោយភាពសប្បាយរីករាយក្រោមការចូលរួមពីសំណាក់សិល្បៈករសិល្បៈការិនីចាស់ថ្មីល្បីៗ និងអ្នកមានមុខមាត់នៅក្នុងសង្គមជាច្រើន ជាភ្ញៀវកិត្តិយស។ បើក្រឡេកមកមើលសម្រស់របស់តារាស្រី និង ស្វាមីក្នុងឈុតអាពាហ៍ពិពាហ៍ខ្មែរវិញ គឺពិតជាស្រស់សង្ហារ និង ស្រស់សោភាយ៉ាងខ្លាំង ខណៈអ្នកនាងទៀង មុំសុធាវី បានគ្រងឈុតដែលមានឈ្មោះថា អប្សរាអង្គរ បានយ៉ាងស្រស់ស្អាត ស័ក្កសមឥតខ្ចោះដូចទេពធីតា។

គួរបញ្ជាក់ផងដែរថាស្វាមីរបស់នាងគឺជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនមួយរូប ដែលមានសាខានៅឯប្រទេសបារាំង។ ហើយអ្នកទាំងពីរក៏បានសិក្សាចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងមានការដឹងឮពីចាស់ទុំទាំងសងខាង រហូតឈានដល់ការរៀបចំពិធីរៀបមង្គលការតាមប្រពៃណី។ យ៉ាងណាមិញក្រោយរៀបការរួចអ្នកនាងនៅមិនទាន់ប្រាកដនៅឡើយទេ ខណៈដែលអាជីពសិល្បៈ គឺអ្នកនាងមិនឈប់ទេ ដោយគ្រាន់តែរយាលមិនសកម្មដូចមុនប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here