គូស្នេហ៍ភេទដូចគ្នា ចៅខ្មែរ ប្រកាសជួយ លោក បេន អ្នកការពារព្រៃឈើ 500ដុល្លារ

0
- Advertisement Banner -

មិនសរសើរមិនបាន បន្ទាប់ពីគណនីហ្វសប៊ុករបស់ចៅខ្មែរផ្សារ CK Magic Brand បានបង្ហោះថា ចៅខ្មែរ និង ស្វាមី ដែលគូស្នេហ៍ស្រលាញ់ភេទដូចគ្នា នឹងបរិច្ចាគជួយលោក Ben Davis ចំនួន៥០០ដុល្លារ ដោយគេឃើញលោកក៏បានប្រើផេកដ៏មានប្រជាប្រិយភាពរបស់ខ្លួនផលិតជាវីដេអូ អំពាវនាវអោយមានការយកចិត្តទុកដាក់ចំពោះអ្នកអភិរក្សព្រៃឈើនៅកម្ពុជារូបនេះ បន្ថែមទៀតផងដែរ។ នៅគឺជាទឹកចិត្តមួយគួរអោយសរសើរ របស់ម្ចាស់ផលិតផល CK Magic Brand រូបនេះ បន្ទាប់ពីលោកជោគជ័យក្នុងមុខជំនួញ ហើយដាច់ឆ្ងាយពីសិល្បៈទាំងស្រុង។

ចៅខ្មែរ ប្រកាសថា”តាមរយៈបុរសវប្បធម៌ជាទីគោរពគឺបង អាចារ្យធំ នគររាជ និង បង Tan Kimsour ខ្ញុំ នឹងបរិច្ចាគទឹកប្រាក់ 500$ ជូន Mr Ben បុរសជាទីគោរព ដែរបូជាញេីសឈាមការពារព្រៃឈេី ដោយគ្មានប្រាក់ខែ គ្មានជំនួយសំណង ថែមទាំងចាកចោលមាតុភូមិកំណេីតមករស់នៅកម្ពុជាដេីម្បីព្រៃឈេីរបស់យេីង។ ខ្ញំបាទ សង្ឃឹមថាមហាគ្រួសារខ្មែរ និង គាំទ្រ ហេីយស៊ែវីដេអូនេះបន្តដេីម្បីអោយសប្បុជនផ្សេងទៀតបានចូលរួមបន្តរផង:pray:
:heart:You are my hero :heart:

គួរបញ្ជាក់ដែលថា​ Ben Davis គឺជាជនជាតិអាមេរិក ដែលមានឆន្ទៈស្រលាញ់ព្រៃឈើតាំងពីក្មេង។ លោកបានជាប់ចិត្តនឹងព្រៃឈើនៅកម្ពុជា ហើយបានមករស់នៅប្រទេសកម្ពុជាទាំងភរិយា និងកូន ដោយផ្ញើជីវិតក្នុងតំបន់ព្រៃឡង់នៅកម្ពុជា ប្រមាណ៣០ឆ្នាំ​មកហើយ​​។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក និង គ្រួសារពុះពារការពារបទល្មើសព្រៃឈើ និងតស៊ូរស់នៅយ៉ាងលំបាកក្នុងព្រៃដ៏ជ្រៅនៅខេត្តព្រះវិហារ។ លោក និង គ្រួសារ កំពុងស្វះស្វែងរកជំនួយដោយលោក អាចារ្យធំ និង លោក តាន់ គីមសួរ។

LEAVE A REPLY

Please enter your comment!
Please enter your name here