ឈួន សុវណ្ណឆៃ លេចត្រដែតក្នុងឈុតរបាំបុរាណ

0

ដ្បិតមិនមានជំនាញខាងផ្នែករបាំបុរាណ តែគេកត់សម្គាល់ថា តារាចម្រៀងជើងចាស់អ្នកនាង ឈួន សុវណ្ណឆៃ នៅតែទទួលបានការកោតសរសើរក្នុងឈុតទម្រង់បុរាណ ដោយសារតែអ្នកនាងព្យាយាមហ្វឹកហាត់ និងបញ្ចេញភាពល្វតល្វន់ជាអ្នករបាំក្នុងការសម្ដែងជាហូរហែរ។ ជាក់ស្ដែងក្នុងបទ”ទេពនារី” របស់លោក ជុំ ជឿន ដែលទើបចេញបង្ហោះក្ដៅៗ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលអ្នកនាងគឺជាអ្នកចម្រៀង តែអាចសម្ដែងជាអ្នករបាំពត់ពេនជាតួអង្គអប្សរាបាន។

កាយវិការល្វតល្វន់ដែលអ្នកនាង ឈួន សុវណ្ណឆៃ បានបង្ហាញក្នុងបទ”ទេពនារី” របស់លោក ជុំ ជឿន នោះ មិនមែនជាលើកទី១ដែលមហាជនបានឃើញទេ ដោយសារតែពេលកន្លងមក អ្នកនាងធ្លាប់បានរាំពត់ពេនបែបនេះមកហើយ នៅក្នុងកម្មវិធីបន្តផ្ទាល់របស់ទូរទស្សន៍ ជាពិសេសគឺក្នុងកម្មវិធីមហាសង្ក្រានខ័ណ្ឌពោធិ៍សែនជ័យ ដែលរៀបចំទម្រង់សិល្បៈដោយគ្រួសារតារាកម្ពុជា។ យ៉ាងណាមិញបើក្រឡេកទៅមើលខាងក្រោយឆាកទម្រាំអ្នកនាងអាចរាំពត់ពេននៅក្នុងបទចម្រៀងនេះបាន អ្នកនាងក៏ចំណាយពេលហ្វឹកហាត់មិនតិចដែរ ដោយលើហ្វេសប៊ុករបស់អ្នកនាង គឺបង្ហាញពីការព្យាយាមគួរអោយសរសើរតែម្ដង ដោយសារតែអ្នកនាងមិនមែនជាអ្នករបាំ។

អ្នកនាង ឈួន សុវណ្ណឆៃ ធ្លាប់បានបញ្ជាក់ថា អ្នកនាងស្រលាញ់អាជីពជាអ្នករបាំបុរាណណាស់ ប៉ុន្តែពីអ្នកនាងមិនមានឱកាសទើបអ្នកនាងបានត្រឹមតែផលិតបទចម្រៀងខ្លួនឯង និងបទជាដៃគូជាមួយលោក ជុំ ជឿន ហើយបង្ហាញការសម្ដែងជាអ្នករបាំ ដើម្បីទុកអោយកូនមើល។ ទោះជាអ្នកនាងទទួលស្គាល់ថាខ្លួនមិនអាចរាំបានល្វតល្វន់ដូចអ្នកអាជីព តែអ្នកនាងសប្បាយចិត្តដែលបានចូលរួមបំផុសទម្រង់របាំរបស់ខ្មែរអោយកាន់តែមានការចាប់អារម្មណ៍ និងបានចូលរួមដោយផ្ទាល់ បើទៅជាការសម្ដែង និង ហ្វឹកហាត់បែបនេះ ត្រូវចំណាយថវិកាផ្ទាល់ខ្លួន និងត្រូវចំណាយពេលច្រើន ទម្រាំអាចសម្ដែងបានប៉ុណ្ណឹង។

ចង់ដឹងថា អ្នកនាង ឈួន សុវណ្ណឆៃ រាំជាតួអង្គអប្សរាគួរអោយទាក់ទាញប៉ុណ្ណា សូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here