នឿន នាគស៊ីណាត្រា គ្រោងដឹកដៃភរិយាក្រេបទឹកឃ្មុំ នៅកោះរ៉ុង

0

តារាចម្រៀង និង ពិធីករលោក នឿន នាគស៊ីណាត្រា បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង តារាមូឌែល កញ្ញា ស៊ឹម សេរីរ័ត្នមនី កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ នេះ។ សង្កេតឃើញថាកម្មវិធីមានភាពអធិកអធម ពិសេសនោះគឺមានវត្តមានតារាសិល្បៈជាច្រើនអញ្ជើញចូលរួម។

នៅក្នុងកម្មវិធីដ៏ឱឡារិកនេះឃើញថា មានភ្ញៀវកិត្តិយសសរុបប្រមាណជិត១០០០នាក់ ក្នុងនោះភាគច្រើនជាអ្នកជំនួញ តារាសិល្បៈ និងផលិតករចាស់ក្មេងជាច្រើនរូបផងដែរ។ ដោយហេតុថាអ្នកទាំងពីរចាប់អារម្មណ៍ និងពេញចិត្តនូវរាល់ទង្វើរល្អរវាងគ្នារៀងៗខ្លួន ហើយចាស់ទុំទាំសងខាងក៏មានការយល់ស្រប។ មកទល់ពេលនេះអ្នកទាំងពីរបានស្គាល់គ្នា និងសាងអនុស្សាវរីយ៍ជាមួយគ្នាអស់រយៈពេលជិត៧ឆ្នាំមកហើយ។ តាមរយៈការប្រកបការងារក្នុងនាមជាអ្នកសិល្បៈដូចគ្នា រហូតបង្កើតជាទំនាក់ទំនងស្នេហា ហើយបន្តដឹកដៃគ្នាចូលរោងការតាមប្រពៃណីនៅពេលនេះតែម្ដង។

បន្ទាប់ពីរៀបការរួចលោកនឹងធ្វើដំណើរទៅក្របទឹកឃ្មុំនៅឯកោះរុង ក្នុងប្រទេសកម្ពុជា ដោយហេតុថានៅក្នុងស្រុកក៏មានទេសភាពស្អាត និង ចំណាយតិច។ និយាយពីផែនការជីវិតលោកក៏នឹងត្រៀមបើកនូវអាជីវកម្ម និង ទិញផ្ទះរួមគ្នាដើម្បីរស់នៅ ហើយក៏បន្តអាជីបសិល្បៈទៅមុខទៀត ពិសេសនឹងមានត្រៀមចេញចម្រៀង Original ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here