ក្រោយមង្គលការ អតីតតារាចម្រៀង ម៉ូលីកា ដើរចែកទានដល់ជាងសំណង់

0

ខណៈដែលសប្បុរសជនភាគច្រើន មើលរំលងពីការលំបាករបស់ក្រុមជាងសំណង់ អតីតតារាចម្រៀងរ៉ក់ អ្នកនាង ម៉ូលីកា ហៅចែកា បានចំណាយពេលចុះចែកទានដល់ក្រុមជាងសំណង់ប្រមាណ៦០នាក់ រស់នៅក្បែរវត្តសំរោងអណ្ដែតគួរអោយសរសើរ។ ជាងសំណង់ម្នាក់ៗ ទទួលបានថវិការ៥ម៉ឺនរៀលឯណោះពីម្ចាស់ហាងអិនខេ ម៉ូលិកា ប៊ីយូធី ត្រេឌីង ឯ.ក មួយនេះ ដែលនេះគឺជាទឹកចិត្តមួយដ៏ល្អ។

តាមហ្វេសបុករបស់ម៉ូលិកា បានឲ្យដឹងថានាងបានយកចង្ហាន់មកប្រគេនព្រះសង្ឃនៅវត្តសំរោងអណ្ដែត ហើយក៍បានឃើញជាងសំណង់និងអ្នករស់នៅក្នុងវត្តឈរតំរង់ជូរគ្នាចាំព្រះសង្ឃឆាន់រួចទើបចូលទៅហូបបាយតាមក្រោយ។ នាងថាដោយសារការអាណិតពួកគាត់ដែលប្រឹងប្រែងធ្វើការនៅក្នុងវត្តមិនខ្លាចនឿយហត់ទើបនាងនិងស្វាមីបានចែកថវិការជូនពួកគាត់ក្នុងម្នាក់ៗចំនួន៥០០០០រៀលដែលសរុបប្រហែល៥០ទៅ៦០នាក់ឯណ្ណោះ។

យ៉ាងណាអ្នកយកព័តមានយើងមិនអាចសុំការបំភ្លឺបន្ថែមពីម៉ូលីកា បានឡើយព្រោះទូរស័ព្ទតេមិនចូល។ ប៉ុន្ដែរតាមការអះអាងរបស់អតីតតារាចម្រៀងរូបនេះថានាងបានជូនថវិការដល់បងប្អូនធ្វើសំណង់និងអ្នករស់នៅវត្តសំរោងអណ្ដែតជិត៦០នាក់ក្នុងម្នាក់ៗ៥ម៉ឺនរៀលបានន័យថាម៉ូលីកា ចំណាយថវិការអស់ជាង៧០០ដុល្លារ។ នេះមិនមែនជាលើកទីមួយឡើយដែលម៉ូលីកា តែងតែបង្ហាញសកម្មភាពសប្បុរសធ័មដោយគ្មានការព្រាងទុកនោះដូចជាកន្លងមកអំឡុងពេលដែលនាងនិងស្វាមីទៅកម្សាន្ដនៅតំបន់អភិរក្សព្រៃលិចទឹក តំបន់អភិរក្សត្រីមេពូជ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ទេសចរណ៍ធម្មជាតិ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ម្ចាស់ហាងរក្សារសម្រស់រូបនេះក៍បានចែកថវិការដល់អ្នករត់ទូកដកម្សាន្ដទាំងស្រីទាំងប្រុសចំនួន៧២នាក់ផងដែរ។ដោយឡែកសម្រាប់តារាសិល្បៈរួមអាជីពវិញកន្លងមកម៉ូលីកា ក៍ធ្លាប់ផ្ដល់ថវិការនិងសម្ភារៈមួយចំនួនដល់តារាដែលទីទ័លខ្លាំងមួយចំនួនដែរ។

​គូរបញ្ជាក់ថា ម៉ូលីកា និង តារាសម្ដែង លោក ឆានុន បានរៀបការកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ហើយពេលនេះគូស្នេហ៍តារា១គូនេះកំពុងរងចាំដំណឹងល្អថាតើកូនដំបូងរបស់ពួកគេដែលនឹងចាប់កំណើតឆាប់ៗនេះជាប្រុសឬស្រីខណៈដែលនៅថ្ងៃរៀបការម៉ូលីកា បង្ហើបថានាងចង់បានកូន២នាក់តែកូនច្បងចង់បានកូនស្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here