មាន សូនីតា និយាយពីក្រមាខ្មែរក្រោយពុះពារអស់រយៈពេលជិត៣ឆ្នាំ

0

អស់រយៈពេលជាង៣ឆ្នាំមកហើយដែលកញ្ញា មាន សូនីតា បានធ្វើជាអ្នកតំណាងឱ្យក្រមាខ្មែរ និង បានបង្កើតហាងផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា « ផ្ទះស្រឡាញ់ »។ ដោយសារតែ គំនិតដ៏ប៉ិនប្រសប់ក្នុងការ ច្នៃប្រឌិតនៃការស្រលាញ់ក្រមារបស់នាងបាន ធ្វើឲ្យមហាជនបានហៅនាងថាជា រាជិនីក្រមា។

បើទោះជាជួបផលវិបាកច្រើននូវក្នុងការលើកស្ទួយនូវផលិតផលក្រមាខ្មែរ មកទល់ពេលនេះផ្ទះស្រឡាញ់ក៏មានសហគមត្បាញក្រមារមួយផ្ទាល់ខ្លួននៅក្នុងខេត្តបន្ទាយមានជ័យ និងមាននាក់តម្បាញជាបុគ្គលិកស្ត្រីរហូតជាង២០នាក់ហើយ ថែមទាំងមានជាងកាត់ម៉ូដសម្លៀកបំពាក់បុរស-ស្ត្រី ប្រចាំហាងផងដែរ។ ជាក់ស្ដែងការផលិតក្រមា និងឌីហ្សាញយកមកធ្វើជាសម្លៀកបំបំពាក់ ឬ របស់ផ្សេងយកទៅលក់ក្នុងទីផ្សារគឺពុំទទួលបានផលចំណេញច្រើននោះទេ ប៉ុន្តែនាងអះអាងថា ការធ្វើបន្តធ្វើបែបនេះគឺដើម្បីលើកស្ទួយដល់វិស័យតម្បាញ និងគាំពារដល់មរតកក្រមាដែលជារបស់ខ្មែរកុំឱ្យបាត់បង់ ពិសេសនោះគឺអាចជួយដល់ស្ត្រីដែលនៅក្នុងសហគមរបស់នាងផ្ទាល់។ ក្រៅតែពីការផ្សព្វផ្សាយនៅក្នុស្រុក នាងក៏ធ្លាប់បានបង្ហាញនូវសមិទ្ធផលសម្លៀកបំពាក់ក្រមានេះ នៅលើឆាកអន្តរជាតិ ហើយក៏ទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងថែមទៀតផង។

នាងបញ្ជាក់ថានេះជាចលនាបណ្ដុះស្មារតីឱ្យប្រជាជនខ្មែរផ្ដល់តម្លៃដល់ផលិតផលក្រមាខ្មែរ និងទទួលស្គាល់ផលិតផលផ្សេងៗដែលផលិតចេញពីក្រមារ ពិសេសគឺដើម្បីផ្សព្វផ្សាយពីផលិផលរបស់ខ្មែរទៅកាន់ពិភពលោកឱ្យបានស្គាល់។ កញ្ញា មាន សូនីតា រំលេចសមិទ្ធផលក្រមាតាមរយៈការកែច្នៃពីក្រមាបង់ករធម្មតា មកជាបូរចងសក់ និង ម៉ូដសម្លៀកបំពាក់សុទ្ធសឹងតែស្រស់ស្អាតប្លែកៗនិងរចនាឡើងប្រកបដោយភាពថ្លៃថ្នូរគួរឱ្យទាក់ទាញមិនថាម៉ូដបែបសម័យឬប្រពៃណី រហូតទទួលបានការពេញនិយម ពិសេសសម្រាប់យុវវ័យ។

រហូតមកទល់បច្ចុប្បន្ននេះ អាជីវកម្មក្រមាខ្មែរ របស់តារាស្រីរូបនេះ គឺទទួលបានភាពជោគជ័យ និង មានការគាំទ្រយ៉ាងខ្លាំង។ មិនត្រឹមតែជោគជ័យលើមុខជំនួញ ក្រឡេកមកមើលសកម្មភាពផ្នែកសិល្បៈ និងសកម្មភាពមនុស្សធម៌នាងក៏តែងលេចមុខជាញឹកញាប់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here