នៅពីក្រោយសិល្បៈ ឃុត សោភា ជោគជ័យមិនធម្មតា

0

មកទល់ពេលនេះ គេឃើញតារាស្រី កញ្ញា ឃុត សោភា សកម្មក្នុងការសម្ដែង និងបង្ហាញខ្លួនក្នុងសកម្មភាពផ្សេងៗរបស់អ្នកសិល្បៈ ដែលហាក់ដូចជានាងមិនមានការងារខាងក្រៅ ក្រៅពីទទួលការងារសិល្បៈ។ យ៉ាងណាមិញ នៅពីក្រោយខ្នងរបស់តារាស្រីរូបនេះ នាងមានមុខជំនួញដែលមានប្រាក់ចំណូលមិនធម្មតានោះទេ ប៉ុន្តែនាងនៅតែសកម្មក្នុងសិល្បៈ។

តារាសម្តែងឃុត សោភាបានបណ្តោយឱកាសមួយរយៈទៅ ពង្រឹងមុខរបរថ្មី លះបង់ពេលអុកឡុកការសម្តែង ក្នុងន័យច្នៃជីវិតអោយមានសមត្ថភាពបន្ថែម។ នាងស្តាយសិល្បៈដែលស្ទុៈឡើង ហើយក៏អាចនិយាយបានថា ការចំណាយពេលលះបង់របស់នាងពិតជា លេចលទ្ឋផលវិជ្ជមានគួរអោយទុកចិត្តបាន។

តារាសម្តែង កញ្ញា ឃុត សោភា បានសារភាពថា នៅពីក្រោយខ្នងសិល្បៈរបស់នាង គឺនាងមានមុខជំនួញផ្នែកលក់អចលនទ្រព្យខុនដូរ ដែលក្នុងមួយខែគឺនាងអាចរកចំណូលបានក្រាស់ក្រែល ដូច្នេះហើយទើបនាងមានលទ្ធភាពពង្រីកភាពហ៊ឺហារលូយឆាយរបស់ខ្លួនបាបហូរហែរ គ្រប់សកម្មភាពសិល្បៈដែលនាងបង្ហាញខ្លួន ដោយមិនមែនពឹងលើការងារសម្ដែងនោះទេ។ នាងថាសិល្បៈគឺជាចំណូលចិត្ត ដូច្នេះហើយទើបទោះជារវល់ និងមានឱកាសរកចំណូលបានច្រើនពីការងារអចលនទ្រព្យនៅខាងក្រៅយ៉ាងណា ក៏មិនចោលសិល្បៈ។ នាងថា ការងារជាអ្នកលក់ខុនដូររបស់នាង មិនត្រឹមតែជួយអោយនាងមានប្រាក់ចំណូលមិនពិបាកនោះទេ ប៉ុន្តែក៏ផ្ដល់អោយនាងនូវចំណេះដឹងកាន់តែច្រើន លើវិស័យអចលនទ្រព្យ និងលទ្ធភាពប្រសិនអោយនាងចង់បើកជំនួញនេះផ្ទាល់ខ្លួនផងដែរ។

ឃុត សោភា បន្តថា នាងរីករាយចំពោះអ្វីដែលបាន ព្យាយាមមួយប្រាវកន្លងមក។ ប៉ុន្តែបើទោះបីជាមមាញឹកបែបណា ក៏នាងនៅតែឆ្លៀតចូលរួមតាមកម្មវិធីនានា របស់សិល្បៈ ដូចជាសម្ពោធរឿងឬជប់លៀង ដើម្បីកុំអោយមហាជនភ្លេចមុខ។ ក្នុងនោះនាងក៏នៅតែទទួលសម្ដែងសម្រាប់ភាពយន្ត និងបទចម្រៀងមួយចំនួន ដែលអាចអោយនាងឆ្លៀតពេលបានផងដែរ ប៉ុន្តែមុនចង់ធ្វើតួឯកទេ ដោយសារប្រើពេលសម្ដែងច្រើនពេក។

LEAVE A REPLY

Please enter your comment!
Please enter your name here