ការប្រកួតអន្តរជាតិនៅលើសង្ឃវៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យទី១៨ មករា ក្នុងឆ្នាំ២០២០ កីឡាករកម្ពុជា ឈុត សេរីវ៉ាន់ថង ទទួលជោគជ័យដូចការចង់បាន ក្នុងការវាយបំបាក់លើកីឡាករថៃ ហើយបណ្ដាលអោយថៃសន្លប់ និងឈានដល់ការបោះបង់ការប្រកួតក្នុងទឹកទី២។ យ៉ាងណាមិញការប្រកួតនាពេលនោះ ប្រសិនបើកម្ពុជាភ្លាត់ស្នៀតតែបន្តិច ក៏ពិតជាដេកស្ដូកស្ដឹងខ្លួនឯងជាជំនួសវិញដែរ។
កីឡាករកម្ពុជាបង្គោលក្រហម ឈុត សេរីវ៉ាន់ថង សប្បាយអរមិនតិចទេ បន្ទាប់ពីការវាយសម្រុករបស់ខ្លួនទទួលជោគជ័យ។ កីឡាករថៃ Thanuo Ngen ក៏ខ្លងមិនធម្មតាដែរ ទើបអ្នកគាំទ្រមិនតិចទេ សរសេរថាកីឡាករកម្ពុជា ក្រៅពីខ្លង ក៏សំណាងមិនតិចដែរ សម្រាប់ការប្រកួតនោះ។ អ្នកដឹកនាំកីឡាករថៃមកប្រកួតទទួលស្គាល់ថាកូនសិស្សខ្លួនចាញ់បច្ចេកទេសកែងរបស់កីឡាករកម្ពុជា ប៉ុន្តែក៏ត្រៀមនឹងអោយអ្នកទាំងពីរប៉ះគ្នាជាថ្មីផងដែរ ដើម្បីអោយកីឡាករថៃសងសឹក និងចង់ដឹងថាតើអ្នកណានឹងឈ្នះសម្រាប់ជំនួបលើកក្រោយ៕