អតីតតារាចម្រៀងរ៉ក់ កញ្ញា ម៉ូលីកា ត្រៀមចូលរោងការថ្ងៃស្អែក

0

បាត់មុខពីសិល្បៈមួយរយៈ អតីតតារាចម្រៀងរ៉ក់ កញ្ញា ម៉ូលីកា ជិតដល់ថ្ងៃចូលរោងការហើយ ដែលនេះគឺជាដំណឹងល្អ បន្ទាប់ពីនាងក្លាយជាមនុស្សជោគជ័យក្នុងមុខជំនួញអនឡាញ។
នាងនឹងរៀបការនៅថ្ងៃទី១៨ ខែមករា ក្នុងឆ្នាំ២០២០នេះ។

អនាគតស្វាមីរបស់នាង គឺបុរសសង្ហារ ដែលនាងស្រលាញ់ជាច្រើនឆ្នាំមកហើយ ដោយលោកក៏ជាអ្នកនៅពីក្រោយភាពជោគជ័យលើជំនួញផលិតផលថែរក្សាសម្រស់នោះផង។ លោកមានឈ្មោះ ហុង មានុន ហៅឆានុន គឺជាតារាសម្ដែង ដោយលោក និង កញ្ញា ម៉ូលីកា បានភ្ជាប់ទំនាក់ទំនងជាយូរមកហើយ។
សម្រាប់កម្មវិធីទាំងមូល នាង និង អនាគតស្វាមី គម្រោងនូវទឹកប្រាក់ខ្ទង់១០ ទៅ១៥ម៉ឺនដុល្លាឯណ្ណោះ។ តាមរយៈការអះអាងបែបនេះបញ្ជាក់ថាពិធីមង្គលការរបស់ស្រីស្អាតម៉ូលីកា និងប្រុសសង្ហារឆានុន ត្រូវបានគេសន្និដ្ឋានថាមានទ្រង់ទ្រាយធំស្រដៀង នឹងមង្គលការតារា៣ដួងកាលពីឆ្នាំ២០១៩គឺនាងឱក សុគន្ធកញ្ញា ,កែវ សីហា និសួស វីសា ។ទោះជាយ៉ាងណាម៉ូលីកា មិនដែលចង់ឲ្យគេប្រៀបធៀបមង្គលការរបស់នាងទៅតារាផ្សេងនោះទេដោយនាងធ្លាប់វាចារថានឹងធ្វើទៅតាមសម្ថភាពដែលខ្លួនមាន។

កញ្ញា អឿន ម៉ូលីកា និយាយថា ដោយសារនាងជោគជ័យលើមុខជំនួញអនឡាញជាមួយគូស្នេហ៍ តាំងពីមុខរបរ ដើមទុន៣០០ដុល្លារ រហូតក្លាយម្ចាស់ជំនួញសែនដុល្លារ ទើបនាង និង គូស្នេហ៍ សម្រេចចិត្តរៀបការធំ។

គួរបញ្ជាក់ផងដែរថា កាលពី២៧ ខែធ្នូឆ្នាំ២០១៨ កញ្ញា ម៉ូលីកា បានសម្ពោធហាងរក្សារសម្រស់អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ចំណាយទុនដល់ទៅ១០ម៉ឺនដុល្លាដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង។
យ៉ាងណាមិញ គេមិនទាន់ដឹងថា កញ្ញា ម៉ូលីកា នឹងអញ្ជើញអ្នកសិល្បៈច្រើនប៉ុណ្ណាអោយចូលរួមនៅឡើយទេ ដោយគ្រាន់តែមានការបង្ហើបថា នាងបានអញ្ជើញច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here