តារាចម្រៀង អតីតយុវតារាស្រាសាច់ដុំ ត្រៀមចេញបទថ្មី

0

 

បន្ទាប់ពីបាត់មុខមួយរយៈ ក្រោយសម្ងំរស់នៅអាមេរិកប្រមាណ៧ឆ្នាំ នៅក្នុងពេលនេះ លោក ទី អន (Ty On) ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខជនកម្មវិធីប្រលងចម្រៀង និងសម្ដែង ក្នុងកម្មវិធីយុវតារាស្រាសាច់ដុំ កាលពីឆ្នាំ២០០៧ ប្រកាសវិលចូលសិល្បៈវិញហើយ ដោយលោកនឹងគ្រោងបញ្ចេញបទចម្រៀង Original Song ផ្ទាល់ខ្លួនក្នុងពេលដ៏ខ្លី បើទោះជាក្នុងពេលនេះ លោកស្ថិតនៅសហរដ្ឋអាមេរិក។ 

លោក ទី អន បានថ្លែងពីសហរដ្ឋអាមេរិកថា នៅលើទឹកដីថ្មី លោកនៅតែបន្តអាជីពចម្រៀងដូចកាលលោកស្រុកខ្មែរដដែលទេ ដោយរាល់កម្មវិធីបុណ្យទាន និងកម្មវិធីលក់សំបុត្រម្ដងៗ គឺលោកត្រូវបានគេអញ្ជើញមិនដែលខាន។ យ៉ាងណាមិញលោកទទួលតែការងារសំខាន់ៗប៉ុណ្ណោះ ដោយសារតែនៅអាមេរិក លោកក៏មានការងារពិបាកសុំច្បាប់។ 

លោក ទី អន និយាយថា មុនទៅអាមេរិក លោកគឺជាតារាចម្រៀងផង និង ជាតារាសម្ដែងផង ដោយមុនចេញពីស្រុកកំណើត  លោកធ្លាប់ចេញបទ Original ២បទ ដោយក្នុងបទ”បុប្ផារីកក្នុងចិត្ត”ទទួលបានការគាំទ្រច្រើន។ អុីចឹងហើយទើបលោកនៅតែមិនចោលអាជីពចម្រៀង។ នៅក្នុងពេលនេះ លោកបានផលិតសាច់ភ្លេងបទថ្មី បានចំនួន១៥បទហើយ ដោយមានទាំងបទមនោសញ្ចេតនា បទញាក់ និងបទរាំវង់ កន្ទ្រឹម សម្រាប់ឱកាសចូលឆ្នាំផងដែរ។ លោកនឹងចុះមកថតបទចម្រៀងទាំងនោះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីអោយឆាប់បានបទទាំងនោះ ដាក់បង្ហោះអោយទាន់មុនចូលឆ្នាំ។ យ៉ាងណាមិញ លោកមិនទាន់សម្រេចចិត្តមករស់នៅស្រុកខ្មែរនៅឡើយទេ តែលោកនឹងសំលឹងមើលឱកាសមករស់នៅស្រុកវិញ នៅពេលលោកចុះមកថត MV ទាំង១៥បទរបស់លោក ប្រសិនបើការងារសិល្បៈនៅទីនេះល្អជាងនៅអាមេរិក។ បទចម្រៀងដែលត្រៀមថតនោះ លោកនឹងច្រៀងបង្ហាញនៅលើទឹកដីអាមេរិក ដោយសារតែខាងអ្នករៀបចំកម្មវិធីប្រគំតន្ត្រីអបអរចូលឆ្នាំនៅអាមេរិក បានកុងត្រាយកលោក អោយច្រៀងរាំរួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here