


ក្នុងពិធីឡើងគេហដ្ឋានថ្មី ដែលជាវីឡាស្កឹមស្កៃនៅស្រុកកំណើត ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ មករា ឆ្នាំ២០២០ តារាចម្រៀង លោក សុខ មេសា ហៅនាយចឺម បានសារភាពថា លោកបានប្រគល់វីឡានោះជូនលោកឪពុកអ្នកម្ដាយហើយ ខណៈដែលលោកក៏ជាប់បំណុលធនាគារ ដែលតម្រូវអោយលោកបន្តសងច្រើនឆ្នាំទៀត។ យ៉ាងណាមិញ លោកថាសប្បាយចិត្ត ដ្បិតថាត្រូវអស់លុយកាក់ដែលខណសន្សំ និងត្រូវបំណុលច្រើនម៉ឺន ទម្រាំតែសង់ផ្ទះជូនអ្នកមានគុណ រួចរាល់។
នាយចឺម និយាយថា វីឡាដែលលោកធ្វើពិធីឡើងរហូតដល់ជាង១៥០តុនេះ លោកប្រើថវិកាអស់ជាង១០ម៉ឺនដុល្លារ ដោយលោកជំពាក់បំណុលធនាគារក៏មិនតិចម៉ឺនដែរ។ ប៉ុន្តែបើលោកមិនធ្វើដូច្នោះ លោកពិតជាមិនមានលទ្ធភាពសម្រេចគោលដៅនោះទេ ទើបលោកយល់ថា គឺអត់បញ្ហា។ លោកប្រកាសប្រគល់វីឡានេះជួនគ្រួសារមិនតោងទាមទេ ចំណែករូបលោក គឺត្រូវខំរកលុយ ដើម្បីទិញផ្ទះមួយផ្សេងទៀតនៅភ្នំពេញ បន្ទាប់ពីបន្ទុកសងធនាគាររួចរាល់ ដែលជាប់ដោយសារបំណុលវីឡាឪពុកម្ដាយ។ នាយចឺមបន្តថា ខ្លួនកាន់តែសប្បាយចិត្ត ដែលក្នុងពិធីឡើងផ្ទះជូនអ្នកម្ដាយ មានតារាសិល្បៈ និងភ្ញៀវកិត្តិយសរហូតដល់ជាង១៥០តុចូលរួម ដោយទៅជាពិធីទាំងមូលរកកន្លែងអង្គុយមិនបាន ក៏នៅតែសប្បាយដល់យប់ជ្រៅ។