សោភា ទេពី បដិសេដពាក់ព័ន្ធស្នេហ៍ ជាមួយ វង្ស ថាណាន់

0

វង្ស សុម៉ាលីន

លោកអ្នកបានជ្រាបរួចមកហើយ ទាក់ទងនឹងរូបភាព Pre-Wedding ដែលបានចែកចាយផ្អើលអស់អ្នកគាំទ្រ ពិសេសអ្នកសិល្បៈជាច្រើនរបស់តារាច្រៀងស្រីវ័យក្មេង សោភា ទេពី និង កម្លោះសង្ហារ វង្ស ថាណាន់។ ខណៈពេលនេះសាមីខ្លួន កញ្ញាទេពី បានចេញមកបកស្រាយថា នេះមិនមែនជាការពិតនោះឡើយដោយគ្រាន់តែជា MV រួមគ្នាក្នុងបទចម្រៀងថ្មីប៉ុណ្ណោះ។

ជុំវិញពត៌មានដែលបានលេចឮថាអ្នកទាំងពីរកំពុងត្រៀមចូលរោងការ បានធ្វើឱ្យតារាចម្រៀង សោភា ទេពី ប្រញ៉ាប់ប្រញាល់បញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « ស្វាមី និង ភរិយា » ដើម្បីជាចម្លើយឆ្លើយទៅកាន់សំណួរនិងចម្ងល់របស់មហាជន។ ដោយឡែកបទថ្មីនេះដែរត្រូវបានបកស្រាយរួមគ្នាដោយ កញ្ញា សោភា ទេពី និង លោក វង្ស ថាណាន់ ផ្ទាល់តែម្ដង។ ពិសេសគឺមានបង្កប់នូវអត្ថន័យជ្រាលជ្រៅរវៀងកម្លោះក្រមុំ ពិសេសកាយវិការស្និទស្នាលដូចគូរស្វាមីភរិយាទើបនឹងរៀបការថ្មោងថ្មី សាកសមឥតខ្ចោះរហូតធ្វើឱ្យមានការយល់ច្រឡំមិនខុសមែន។

កញ្ញា បានបញ្ជាក់ថា តាមពិតវាគ្រាន់តែជាកម្រងរូបភាពដែលពួកយើងថតនៅក្នុង បទចម្រៀងថ្មីរបស់នាង រួមជាមួយនឹង លោក វង្ស ថាណាន់ តែប៉ុណ្ណោះ។ ហើយដំណឹងចូលរោងការនោះគឺគ្មានទេ ដោយសារអ្នកទាំងពីរគឺជាដៃគូរចម្រៀង និង ជាមិត្តល្អក្នុងរង្វង់សិល្បៈតែប៉ុណ្ណោះ។

នាងសង្ឃឹមថាបទថ្មីនេះនឹងទទួលបានការគាំទ្រពីសំណសក់អ្នកស្ដាប់ និង អាចនាំអារម្មណ៍ទស្សនិកជនឱ្យពេញចិត្ត និងបន្តការគាំទ្រលើរូបនាងឱ្យឆ្ពោះទៅកាន់ភាពល្បីល្បាញក្នុងវិថីសិល្បៈបន្តទៀត។ មិនតែប៉ុណ្ណោះនាងក៏នឹងត្រៀមចេញបទថ្មីៗបន្តទៀត ទាំងចម្រៀង cover និង original song ដើម្បីបំពេរអារម្មណ៍ទស្សនិកជនជាបន្តបន្ទាប់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here