កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះម្ដងទៀតនៃកម្មវិធី « Miss Planet International »

0

 

វង្ស សុម៉ាលីន

នារាត្រីថ្ងៃទី ៨ មករា មានពិធីទទួលស្វាគមន៍ ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាថ្មីម្ដងទៀតរបស់ម្ចាស់ជ័យលាភី Miss Planet International2019 កញ្ញ Monique Best របស់ប្រទេស អាហ្វ្រិកខាងត្បូង។ ក្រោមការចូលរួម ស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម ហ៊ុន សុផា ជំនួយការអមទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានទីផ្សារផ្នែកបវរកញ្ញា វេជ្ជ ទីវ វីរៈ Le Premier Healthcare ព្រមទាំងភរិយាលោកស្រី សរ កេសារ៉ា នៅឯព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ។

បើតាមសម្តីរៀបរាប់ដោយផ្ទាល់ពីកញ្ញាMonique best បានអោយដឹងថា កញ្ញា មកដល់ប្រទេសកម្ពុជាគឺជា អារម្មណ៏មួយចង់មកចូលរួមយូរមកហើយ ទើបតែមានពេលវេលាសមស្រប។ កញ្ញាមកកាន់ប្រទេសកម្ពុជាចំនួន៧ សប្ដាហ៍ ដើម្បីបំពេញបេសកម្មជាច្រើន ដូចជាផ្សព្វផ្សាយបរិស្ថាន ទេសចរណ៏ និង ការចូលរួមបង្ហាញវត្តមាន និងបទពិសោធន៏ ស្តីពីការប្រកួតMiss Planet International 2020 និងចូលរួមលើកទឹកចិត្តដល់បេក្ខភាពដែលប្រឡងទាំងអស់ឱ្យមានការតស៊ូ និង ខិតខំប្រឹងប្រែងដើម្បីឱ្យបានទទួលនូវជ័យលាភី ក្នុងកម្មវិធីដែលនឹងប្រព្រឹត្តឡើងនៅខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ កញ្ញាបន្តថា ក្រោយជាប់ជាបវរកញ្ញា មកនាងបានចូលលរួមកម្មវិធីជាច្រើនដូចជាផ្សាយពីការ ការពារបរិស្ថាន ចូលរួមលើកទឹកចិត្តកុមារកំព្រា ជាដើម។

ពិសេសនាងក៏បានចែករំលែកបទពិសោធន៍នៅស្រុកខ្មែរកន្លងមកដែលនាងបានទទួល ដូចជាវប្បធម៌ និងសុជីវធម៌ដែលខ្មែរមាន។ លើសពីនេះ នាងនឹងចូលរួមកម្មវិធី សន្និសីទសារព័ត៌មានដែលធ្វើឡើងនៅកម្ពុជា ស្តីពីការប្រឡងជាលក្ខណៈអន្តរជាតិ ដែលមាន៧៥ប្រទេស ហើយកម្ពុជាធ្វើជាអ្នករៀបចំ មានរូបនាងក៏ចូលរួមបំផុសផងដែរ។ ជាងនេះទៅទៀតកញ្ញាក៏បង្ហាញអារម្មណ៏ថា នាងពេញចិត្តគ្រប់ទីកន្លែងទាំងអស់នៅស្រុកខ្មែរ ។ ហើយនេះដំណើរទស្សនកិច្ចដ៏វែងអន្លាយមួយអាចឱ្យនាងបានត្រឡប់មកសិក្សាពីទីកន្លែងដែលនាងធ្លាប់បានទៅកាលពីលើកមុនដូចអ្វីដែលនាងបានគ្រោងទុក ។ ពិសេសគឺខេត្តសៀមរាប ពិសេសតំបន់ប្រាសាទអង្គរវត្ត ព្រោះនាងមានការចាប់អារម្មណ៍ និងស្រឡាញ់ចូលចិត្តទីនោះជាខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here