អ៉ិន​ ​សុ​ភិន​ ​លើក​ពាន​អន្តរជាតិ​ ​ជំនួស​ ​យស​ ​បូ​វណ្ណៈ​ ​នៅ​ម៉ាកាវ​ ​

0

​នៅក្នុង​ការប្រកួត​ភាពយន្ត​អន្តរជាតិ​ ​អាស៊ី​-​ប៉ាស៊ីហ្វិក​ ​នៅ​ទីក្រុង​ម៉ាកាវ​ ​ប្រទេស​ចិន​ ​កាលពី​ថ្ងៃទី៨​ ​មករា​ ​ឆ្នាំ២០២០​ ​លោក​ ​អ៉ិន​ ​សុ​ភិន​ ​ម្ចាស់​ផលិត​មហាហង្ស​ ​ត្រូវ​គេ​ឃើញ​ឡើង​ទទួល​ពាន​អន្តរជាតិ​ជំនួស​លោក​ ​យស​ ​បូ​វណ្ណៈ​។​ ​នៅ​គឺ​ដោយសារតែ​លោក​ ​អ៉ិន​ ​សុ​ភិន​ ​ដែល​ជា​ផលិតករ​ ​បាន​យក​រឿង​”​លោកឪពុក​”​ ​ដែល​សម្ដែង​ដោយ​ ​លោក​ ​យស​ ​បូ​ ​វណ្ណៈ​ ​ហើយ​គណ​កម្មការ​បាន​ជម្រើស​លោក​ ​យស​ ​បូ​វណ្ណៈ​ ​ត្រូវ​គេ​ប្រកាស​អោយ​ពាន​ជា​តួរង​ប្រុស​សម្ដែង​ចូល​តួ​បាន​ល្អ​។​ ​

​លោក​ ​អ៉ិន​ ​សុ​ភិន​ ​និយាយ​ថា​ ​លោក​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ ​ដែល​ភាពយន្ត​រឿង​”​លោកឪពុក​”​ទទួល​បាន​ពាន​មួយ​លើឆាកអន្តរជាតិ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​មហោស្រព​ភាពយន្ត​លើក​ទី៥៩​ ​អាស៊ី​ ​ប៉ាស៊ីហ្វិក​ ​នៅ​ទីក្រុង​ម៉ាកាវ​ ​ប្រទេស​ចិន​។​ ​

​បើ​ទោះជា​ពាន​ដែល​ទទួល​បាន​នោះ​ ​គឺ​បាន​ទៅលើ​តួ​ឪពុក​ក្នុង​រឿង​ឆ្នើម​ ​ដែល​មិន​សំដៅ​ដល់​ភាពយន្ត​ទាំងមូល​ ​ប៉ុន្តែ​ក៏​ត្រូវ​បាន​លោក​ចាត់ទុកថា​ ​គឺជា​មោទនភាព​ដ៏​ធំ​ក្នុងនាម​ជា​ផលិតករ​ខ្មែរ​ផង​ដែរ​ ​ដែល​យក​រឿង​មក​ប្រកួត​លើឆាកអន្តរជាតិ​ ​ហើយ​ទទួល​បាន​ពាន​មួយ​ ​ដើម្បីអោយ​ពិភពលោក​ដឹង​ថា​ខ្មែរ​ក៏​មាន​ឪ​កាស​លើ​ពាន​មួយ​ក្នុងចំណោម​ពាន​សំ​ខាន់​ៗ​ ​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​។​ ​លោក​ថា​ ​លោក​ ​យស​ ​បូ​វណ្ណៈ​ ​អត់​បានដឹង​ថា​ខ្លួន​ត្រូវ​បាន​គណ​កម្មការ​ជម្រើស​អោយ​ជាប់​ជា​តួរង​ប្រុស​ ​ឬ​ ​តួ​ឪ​ពុក​ឆ្មើម​បែបនេះ​ទេ​ ​ប្រសិនបើ​បានដឹង​មុន​ ​គឺ​លោក​ ​ក៏​ប្រហែល​មក​ចូលរួម​ផង​ដែរ​។​ ​លោក​ ​និង​ ​លោក​ ​យស​ ​បូ​វណ្ណៈ​ ​បាន​ឯកភាព​ហើយ​ថា​សម្រាប់​ពាន​ ​គឺ​លោក​នឹង​តម្កល់ទុក​នៅក្នុង​ក្រុមហ៊ុន​ ​ចំណែក​ប័ណ្ណសរសើរ​ ​គឺ​នឹង​ផ្ញើ​អោយ​លោក​ ​យស​ ​បូ​វណ្ណៈ​ ​នៅ​សហរដ្ឋអាមេរិក​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការប្រកួត​ភាពយន្ត​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ច្រើនថ្ងៃ​មក​ហើយ​ ​ដោយមាន​ប្រទេស​ជាង១០​ ​និង​ភាពយន្ត​ជាង២០​ ​នៅ​លើ​ពិភពលោក​ចូលរួម​។​ ​ព្រឹត្តិ​ការណ៍​នេះ​ប្រទេស​កម្ពុជា​ ​គឺ​មាន​ចំនួន២រឿង​ចូល​ប្រកួត​ ​ដោយ​រឿង​”​ព្រលឹង​”​ ​ជាប់​ជា​រឿង​ ​Best​ ​Visual​ ​Effect​ ​ក្នុងចំណោម​ជម្រើស​ចុងក្រោយ​ ​និង​រឿង​”​លោកឪពុក​”​ ​ជាប់​ពាន​ផ្នែក​តួរង​ឆ្នើម​។​

LEAVE A REPLY

Please enter your comment!
Please enter your name here