ភិន សុដាលីស បណ្ដើរឪពុកទៅចូលរួមកម្មវិធីមហោស្របអន្តរជាតិនៅចិន

0

វង្ស សុម៉ាលីន

កាលពីព្រឹកថ្ងៃទី ៦ ខែមករាឆ្នាំ២០២០នេះ ភិន សុដាលីស រួមទាំង លោក អ៉ិន សុភិន ព្រទាំងតារាកិត្តិយសវ័យក្មេងជាច្រើនរូបទៀតបានធ្វើការហោះហើរទៅកាន់ប្រទេសចិនតាមជើងយន្តហោះរបស់ក្រុមហ៊ុន Cambodia Airways។ ការហោះហើលើកនេះគឺដើម្បីទៅចូលរួមក្នុងកម្មវិធី “Asia Pacific Film Festival” ២០២០ លើកទី៥៩ នៅទីក្រុងម៉ាកាវ។

លោកអ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានឲ្យដឹងថា នេះជាលើកទី៣ហើយដែលផលិតកម្មមួយរបស់លោក បានបង្ហាញខ្លួននៅលើវេទិការអន្ដរជាតិមហោស្រពនៅចិន។ លោកថា ចំពោះឆ្នាំនេះ មហាហង្ស ត្រូវបានគណៈកម្មការជ្រើសយកភាពយន្ដ២រឿង ជាប់ក្នុងចំណោមភាពយន្តទាំង៥០រឿងដែលមាន ៧៨ប្រទេសចូលរួម។ ខណៈដែលភាពយន្តដែលត្រូវបានជ្រើសរើសនោះគឺ រឿង« ព្រលឹង » និងរឿង « លោកឪពុក » ប៉ុន្ដែលោកក៏មិនទាន់ហ៊ានសន្និដ្ឋានជាមុននោះទេថាការប្រកួតចុងក្រោយនឹងទៅជាយ៉ាងណានោះទេ។

ទន្ទឹមនឹងនេះ ចំពោះអ្នកនាង ភិន សុដាលីស ផ្ទាល់ក៏ទៅបង្ហាញខ្លួនក្នុងវេទិកានោះក្នុងនាមជាតំណាងឲ្យរឿង « លោកឪពុក » រួមជាមួយតារាសម្ដែងចាន់ រតនា ស្របពេលដែលលោកភឹម តារាវិបុល ទៅតំណាងឲ្យភាពយន្ដរឿង « ព្រលឹង »ជាមួយតារាសម្ដែងលោកមូល សារ៉ាវ៉ាន់ និងលោកហេង នរៈកក្កដា។ នាងបានបង្ហាញអារម្មណ៍ សប្បាយរីករាយថា នាងពិតជាមានមោទនភាពខ្លាំងចំពោះព្រឹត្តិការណ៍មហោស្រពភាពយន្ដលើកទី៥៩ ជាលក្ខណៈអន្ដរជាតិ នៅចិន ឆ្នាំ២០២០នេះ។ សម្រាប់រូបនាងផ្ទាល់ជាលើកទី២ហើយ ដែលបានចូលវេទិកានេះ ហើយនាងបានត្រៀមបង្ហាញនូវសម្លៀកបំពាក់ខ្មែរ ដើម្បីតំណាងពីអត្តសញ្ញាណរបស់ខ្មែរ នៅលើកម្រាលព្រហ្មដ៏អស្ចារ្យនោះ។

ដោយឡែកជំហររបស់តារាសម្ដែងប្រុស លោកភឹម តារាវិបុល វិញ បានឲ្យដឹងថា សម្រាប់លោកក៏ជាលើកទី២ដែរ ដែលបានទៅចូលរួមមហោស្រពភាពយន្ដនៅចិន នេះ។ លោកមានអារម្មណ៍រីករាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ នៅពេលដែលលោកជាតារាសម្ដែងខ្មែរម្នាក់ ប៉ុន្តែមានឱកាសដើរលើកម្រាលព្រំក្រហមនោះ។ ហើយលោកនឹងបង្ហាញសម្លៀកបំពាក់អត្តសញ្ញាណរបស់ខ្មែរ នៅវេទិកាដ៏ពិសេសមួយនេះផងដែរ។លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានឲ្យដឹងថា នេះជាលើកទី៣ហើយដែលផលិតកម្មមួយនេះបានបង្ហាញខ្លួននៅលើវេទិការអន្ដរជាតិមហោស្រពនៅចិន។

គួរបញ្ជាក់ផងដែរថា នេះក៏ជាលើកទី១ហើយ ដែលមហោស្រពភាពយន្ដនៅចិន បានជ្រើសរើសយកគណៈកម្មការខ្មែរ ទៅចូលរួម គឺលោកសុខ សំអាត ខណៈដែលការប្រកាសពាននឹងធ្វើនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅទីក្រុងម៉ាកាវ ប្រទេសចិន ហើយក្រោយចប់កម្មវិធី គេនឹងមានការរៀបចំកម្មវិធីជប់លៀងធំផងដែរ។ ទន្ទឹមនឹងនេះ ក្រោយបញ្ចប់បេសកកម្ម តារាសម្ដែងទាំងអស់ និងគណៈប្រតិភូមហាហង្ស នឹងមកដល់មាតុភូមិវិញនៅក្នុងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ឆាប់ៗនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here