ពន្លកថ្មី សុំ សុបញ្ញា វាតចូលទីលានសិល្បៈ

0

ទើបតែបោះជំហាន ចូលក្នុងវិថីសិល្បៈតែរយៈខ្លីប៉ុណ្ណោះ តែតារាសម្ដែង លោក សុំ សុបញ្ញា ហាក់មានយុទ្ធសាស្ត្រវាតចូលទីលានសិល្បៈ កន្ត្រាក់បាននូវការចាប់អារម្មណ៍ពីអ្នកគាំទ្រ។ ទាំងស្ទីលថតរូបបង្ហោះ និងការងារសិល្បៈ លោកអាចអន្ទងទឹកចិត្តផលិតករ អោយចាប់អារម្មណ៍អោយផ្ដល់ការងារអោយលោកបាន តែមួយពព្រិចភ្នែក។

លោក សុំ សុបញ្ញា បានសារភាពថា លោកទើបតែហក់ចូលមែន តែសម្រាប់ការងារសិល្បៈ លោកមានភាពមមាញឹកមិនអន់នោះទេ ខណៈដែលលោកក៏ជោគជ័យមុខជំនួញផ្ទាល់ខ្លួន ស្ទើរតែរកពេលសម្រាកមិនបាន។ យ៉ាងណាមិញលោកនៅតែក្រសោបបានព្រមគ្នា លើការងារទាំងពីរ។

តារាជើងថ្មីដែលមានស្រុកកំណើតនៅកៀនស្វាយ ខេត្តកណ្តាល រូបនេះបន្តថា លោកចូលចិត្តសិល្បៈច្រើនដែរ ទើបចង់ប្តូរបទពិសោធ៏ថ្មីៗដើម្បី បម្រើសិល្បៈ ស្របគ្នាដែលលោកក៏ទទួលបានឱកាសហុចអោយ។ ម្យ៉ាងមកពីលោក ក៏ចង់បង្ហាញស្នាដៃទុកខ្លះក្នុងជីវិតជាយុវវ័យ ទាន់ខ្លួននៅមានកម្លាំង មានសម្រស់ ដែលគួរតែបានសាងអ្វីមួយអោយល្អនៅក្នុងសង្គមផង ទើបលោកសុខចិត្តដកឃ្លាពីជំនួញមកចូលទីលានសិល្បៈ។

លោក បញ្ញា ប្រកាសថា ការតាំងចិត្តឈលើសិល្បៈអោយ រឹងមាំនេះ គឺស្របពេលដែលលោកក៏មានឱកាសបានថតបទចម្រៀង និងស្បតមួយចំនួន ហើយក៏យល់ឃើញថាប្រសិនបើលោកប្រឡូកសិល្បៈពេញលេញ គឺពិតជាប្រសើរ បើទោះជាសិល្បៈតម្រូវអោយលោកតស៊ូ និងជំនះការលំបាកច្រើន។ មានតែពាក្យព្យាយាម ហើយខិតខំរៀនយកគន្លឹះផ្សេងៗពីរៀមច្បង ដោយប្រឹងស្តាប់តាមការណែនាំពីផលិតករ ឬអ្នកដឹកនាំប៉ុណ្ណោះ ដើម្បីជម្រុញទេពកោសល្យ អោយកាន់តែទៅមុខ។ ទោះមិនរំពឹងពីការល្បីឈ្មោះខ្ទរខ្ទារ តែលោកប្រកាសថាហោចណាស់ក៏បានកសាងស្នាដៃ ដើម្បីសិល្បៈបំពេញក្ដីស្រលាញ់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here