សិទ្ធិ​ ​សូរ្យ​លី​ន​ណែ​ត​ ​បាត់បង់​ឪពុក​ទាំង​វ័យក្មេង​ ​ ​

0

​វង សច្ចៈវិជ្ជា ​

​កាលពី​យប់​រំ​លង់​អា​ធ្រា​តុ​ថ្ងៃទី៣១​ ​ធ្នូ​ឆ្នាំ២០១៩​ ​ឈាន​ចូលឆ្នាំ​ថ្មី​ឆ្នាំ​ពី២០២០​ ​ដែលគេ​គ្រប់គ្នា​សប្បាយ​ជុំ​គ្រួសារ​ ​និង​ដើរ​លម្ហែ​កាយ​នោះ​ ​សម្រាប់​តារា​ស្រី​វ័យក្មេង​កញ្ញា​ ​សិទ្ធ​ ​សូរ្យ​លី​ន​ណែ​ត​ ​បែ​ជា​មានទុក្ខ​ធំ​ប្រចាំជីវិត​ ​ព្រោះតែ​ឳពុក​បង្កើត​របស់​នាង​ ​ទទួលមរណភាព​នៅក្នុង​វេលា​នោះ​។​ ​យ៉ាងណាមិញ​នាង​នៅតែ​រឹងមាំ​ ​ដ្បិតថា​នាង​ស្ថិតនៅ​ក្មេង​វ័យ​។​ ​

​ឳពុក​របស់​នាង​ទទួលមរណភាព​ ​ដោយសារតែ​មហារីក​គ្រឿង​ ​ដោយ​នាង​បញ្ជាក់​ថា​គឺ​ស៊ី​គ្រឿងក្នុង​គឺ​ថ្លើម​ ​និង​សួត​ ​ស្ទើរ​ទាំងអស់​តែម្តង​។​
​កញ្ញ​បន្ត​ថា​ជម្ងឺ​របស់​ឪពុក​ ​ចាប់ផ្ដើម​មាន​សភាព​ធ្ងន់ជាង២ឆ្នាំ​មក​ហើយ​ ​បន្ទាប់ពី​ខ្វះ​លទ្ធភាព​ព្យាបាល​ ​និង​ដោយសារតែ​ជម្ងឺ​នេះ​រាំ​រ៉ៃ​ជាប្រចាំ​ជាយូរមកហើយ​។​ ​នាង​ថា​ ​ជម្ងឺ​របស់​ឳពុក​កាន់តែ​ធ្ងន់​ ​ព្រោះតែ​នាង​ខ្វះខាត​ក្នុង​ជីវភាព​ពុំ​មាន​លទ្ធិ​ភាព​បញ្ជូន​ឪពុក​របស់​នាង​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​អោយ​បាន​ដិតដល់​ ​តាម​ការ​ស្នើ​របស់​ពេទ្យ​ ​ដោយ​បាន​ត្រឹមតែ​រក​ពេទ្យ​មក​ពិនិត្យ​ដល់​ផ្ទះ​ ​និង​ទិញថ្នាំ​អោយ​បន្តិចបន្តួច​ ​នៅពេល​ធ្វើ​ខ្លាំង​។​

​សូម​បញ្ជាក់​ផង​ដែ​ថា​ឪពុក​របស់​កញ្ញា​មានឈ្មោះ​ថា​ ​សូរ្យ​ ​ភា​រម្យ​ ​បាន​ស្លាប់​ក្នុង​អាយុ៤៨ឆ្នាំ​ ​នៅ​វេលា​ម៉ោង១០​:​៣០នាទី​ព្រឹក​ថ្ងៃទី01.01.2020ដោយ​រោគាពាធ​ ​។​ ​បុណ្យសព​របស់​ឪពុក​កញ្ញា​បាន​ប្រារព្ធ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ ​នៅ​ឯ​ស្រុក​ព្រែក​តា​បូក​ខេត្ត​កំពង់ចាម​។​ ​នៅ​ថ្ងៃ២​ ​មករា​ ​ឆ្នាំ២០២០​ ​សព​នឹង​ត្រូវ​យក​ទៅ​បញ្ចុះ​នៅ​វេលា​ម៉ោង២​:​៣០ថ្ងៃត្រង់​ ​ដោយ​មិន​អាច​ដំ​កល់​សព​បាន​យូ​នោះ​ទេ​ដោយ​ពុំ​មាន​លិទ្ធ​ភាព​គ្រប់គ្រាន់​។​

LEAVE A REPLY

Please enter your comment!
Please enter your name here