ដាវណ្ណ ចេន្នី រំភើបចិត្តនឹងចិញ្ចៀនពេជ្រ ថ្ងៃខួបកំណើត

0

កាលពីយប់ថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៩ ដែលជាថ្ងៃមុនដាច់ឆ្នាំ តារាសម្ដែងវ័យក្មេង កញ្ញា ដាវណ្ណ ចេន្នី បានធ្វើខួបកំណើតគម្រប់១៨ឆ្នាំ ចូល១៩ឆ្នាំ យ៉ាងអធឹកអធមនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយមានសិល្បករជាច្រើនចូលរួម។ អ្វីដែលគួរអោយកត់សម្គាល់ គឺនាងដល់ថ្នាក់បង្ហូរទឹកភ្នែក នៅពេលទទួលបានកាដូចិញ្ចៀនពេជ្រ ពីអ្នកម្ដាយ ដែលជូននាងដោយមិនអោយដឹងពីតម្រុយមុន។

ដាវណ្ណ ចេន្នី និយាយថា នាងមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលម្ដាយបានចំណាយលុយធ្វើខួបធំអោយនាង ដោយទិញទាំងចិញ្ចៀនពេជ្រអោយមួយវង់ ដែលធ្វើអោយនាងរំភើបចិត្ត។ អ្វីដែលនាងកាន់តែសប្បាយ គឺខួបកំណើតឆ្នាំនេះ មានសិល្បករចូលរួមច្រើន ដោយមានទាំងផលិតករ តារាជើងចាស់ តារាក្មេងៗ និង ភ្ញៀវកិត្តិយសរហូតដល់ជិត២០០នាក់ ខណៈដែលភ្ញៀវកិត្តិយសខ្លះប្រាប់ថាមិនបានមក តែបែរជាអញ្ជើញមក។ កញ្ញាថា ពិធីខួបកំណើតធំនេះ ក៏ធ្វើស្របគ្នានឹងការប្រលងបាក់ឌុបរបស់នាងទើបតែជាប់ និងបន្ទាប់ពីនាងចាប់ផ្ដើមមានមុខថតស្ពតធំៗ នាពេលចុងក្រោយ។

អ្នកស្រី រ៉េតរ៉ូស ម្ដាយកញ្ញា ដាវណ្ណ ចេន្នី និយាយថា ដោយសារតែកូនស្រីរបស់អ្នកស្រី ប្រឹងប្រែងរកលុយពីការសម្ដែងនានា និង លក់ដូរផលិតផលនៅលើអនឡាញផង ទើបអ្នកស្រីសម្រេចចិត្តធ្វើខួបធំអោយ ដោយបានទាំងសន្សំលុយកាក់ទិញចិញ្ចៀនពេជ្រអោយមួយវង់ ទុកជាកាដូឆ្លងឆ្នាំផង។ អ្នកស្រីថា ដាវណ្ណ ចេន្នី ទទួលបានឱកាសថតកុនតាំងពីអាយុ៦ឆ្នាំ ទើបនាងកាន់តែមានទីផ្សារ ហើយមានចំណូលមកអោយអ្នកស្រីទុកដាក់ មកទល់ពេលនេះ ដែលអ្នកស្រីប្រាប់ថា មិនមែនធ្វើខួបអោយដោយខំណាយលុយកាក់របស់អ្នកស្រីទាំងស្រុងនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here