ស្ត្រីឆ្នើមម្ចាស់មកុដពីប្រទេសថៃ ធ្វើពិធីអបអរជ័យលាភី

0

កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៩ ស្ត្រីឆ្នើមរបស់កម្ពុជាមួយរូបក្នុងចំណោម៣រូប ដែលបំពាក់មកុដឆ្នើមដោយប្រទេសថៃ បានធ្វើពិធីអបអរមកុដរបស់ខ្លួន បន្ទាប់ពីអ្នកស្រីទទួលបានតំណែងជានារីឆ្នើមរបស់កម្ពុជា លើឆាកអន្តរជាតិ។ អ្នកស្រីក៏បានផ្ញើសារអោយនារីគ្រប់រូប ត្រូវតែបង្កើនសមត្ថភាពដើម្បីអោយមានឱកាសទទួលបានតំណែងជានារីឆ្នើម ប្រសិនបើមានឱកាសដូចខ្លួននោះផង។

អ្នកស្រី ចែម សេរីរក្ស ដែលត្រូវគេស្គាល់ថាជាមន្ត្រីយោធាផ្នែកទំនាក់ទំនងនៅច្រកព្រំដែនជប់-គគីរ ខេត្តឩត្តរមានជ័យ ម្ចាស់ពានស្រ្តីឆ្នើម Miss Global Ecotourism Univere 2019 បានថ្លែងបញ្ជាក់ថា កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០១៩កន្លងទៅ អ្នកស្រីត្រូវបានគណកម្មការវាយតម្លៃថាជាស្ត្រីឆ្នើមរបស់កម្ពុជា ដែលមានស្នាដៃក្នុងការជួយសង្គ្រោះ ជនរងគ្រោះ និងទំនាក់ទំនងរវាងមន្ត្រីយោធាខ្មែរ និងថៃ បានល្អ ក្នុងការបំពេញតួនាទីជាមន្ត្រីនៅច្រកជប់គគី និងជាស្រ្តីយោធានៅកម្ពុជា ដែលមានជំនាញលោតឆ័ត្រយោងបានស្ទាត់ជំនាញមិនចាញ់បុរស។ អ្នកស្រី បានបង្ហាញអារម្មណ៍រំភើបជាថ្មី ក្នុងពិធីជប់លៀងអបអរការទទួលមកុដរបស់ខ្លួនជាផ្លូវការ ផ្គួបនឹងពិធីខួបកំណើត កាលពីថ្ងៃទី២៥ ធ្នូ មុននេះ ដែលក្នុងកម្មវិធីនោះ ក៏មានវត្តមានមន្ត្រីថ្នាក់ដឹកនាំ និងភរិយាមន្ត្រីយោធាចូលរួមផងដែរ។ អ្នកស្រីថាគឺជារឿងរំភើបណាស់ ដែលគណកម្មការប្រទេសថៃ ចុះមកស្រាវជ្រាវពីស្នាដៃពីជំនាញលោតឆ័ត្រយោង និងការងារផ្នែកទំនាក់ទំនងរបស់អ្នកស្រីនៅច្រកជប់-គគីររហូតដល់៤ឆ្នាំ ហើយបានអញ្ជើញអ្នកស្រីអោយទៅទទួលមកុដនារីឆ្នើម ដោយមាននារូឆ្នើមៗមកពីប្រទេសជាង១០ នៅលើពិភពលោកចូលរួម។

អ្នកស្រីថា កម្មវិធូនោះនារីចូលរួមមិនសុទ្ធតែបានទទួលពាន និងមកុដឆ្នើមនោះទេ ប៉ុន្តែសម្រាប់កម្ពុជា មាននារី៣នាក់ទទួល ដោយក្នុងនោះម្នាក់ គឺអ្នកស្រី។ ភ្លាមៗបន្ទាប់ពីបានមកុដនៅថៃ គណកម្មការវាយតម្លៃនារីឆ្នើមប្រចាំតំបន់ ដែលមានមូលដ្ឋាននៅហ្វីលីពីន ក៏បានអញ្ជើញអ្នកស្រី អោយទទួលមកុដបែបនេះមួយទៀត កាលពីពេលថ្មីៗផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here