ធ្ងន់​កហេីយ​ នាយ​ ចឺម​ ប្តឹង​ទៅដល់​ជន ដៃ​ដល់​ ដែល​បាន​វា​យមកលេីខ្លួនបែកក្បាល​ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​នូវ​ទឹកប្រាក់​រហូតដល់ទៅ……

0

វង្ស សច្ចៈវិជ្ជា និង វង្ស សុម៉ាលីន

កាលពីវេលាម៉ោង៤ និង២០រសៀល ត្រូវ​នឹងថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ នាយ​ ចឺម​ តារា​ចម្រៀង​ដ៏​ល្បី​ក្នុង​ផលិតកម្ម​សាន់ដេ​ ត្រូវ​បាន​ជន​ដៃ​ដល់​ម្នាក់​ ​បានប្រេីប្រាស់​អំពី​ហិ​ង្សា​វា​យតប់ មកលេីខ្លួននិងគំរាម បង្កឲ្យ​រងរបួស​ចំក្បាលធ្ងន់ធ្ងរ​ចំនួន​៥ថ្នេរ។ ព័ត៌មាននេះភ្លាមៗ នាយចឺម បដិសេធ ប៉ុន្តែពេលនេះបានទទួលស្គាល់។

ជនដៃ​ដល់រូបត្រូវបានគេស្គាល់ថាជា អតីតកីឡាករ បាល់ទាត់ដ៏ឆ្នើមម្នាក់ ដែលមានបទ ពិសោធន៍ លេងទាំងក្នុងនិងក្រៅប្រទេស មានឈ្មោះថា ង៉ែត លីទី។ ជនសង្ស័យរូបនេះក៏ធ្លាប់ជាអតីតកីឡាករខ្សែ ប្រយុទ្ធបម្រុងរបស់ក្លឹបបឹងកេត ផងដែរ ។ ក្រោយលើកពានជាមួយបឹងកេតនៅចុងឆ្នាំ២០១៦ រូបគេក៏ចាកចេញទៅស្រុកកំណើតបន្ទាប់មកក៏លេចមុខ ខ្សែបម្រើប្រយុទ្ធរូបនេះទៅធ្វើតេស្តនៅថៃ ហើយជាប់ តេស្តលេងឲ្យ ក្លឹប Chanthaburi នៅ លីគ ទី៤។ ក្នុង​ហេតុការណ៍​នេះ​​ដែរ​ ជនសង្ស័ យ បានប្រេីកំ ណាត់ឈឺប្រវែងប្រហែល​ ០,១ម៉ែត្រមក វា​យ ទៅលេីជនរងគ្រោះ បណ្តាលឲ្យ​មានរងរបួ ស ត្រង់កំភួនដៃទាំងសងខាង​ និង បែកក្បាលចំនួន ៥ថ្នេរធ្ងន់ធ្ងរ​ ព្រមទាំងបែកទូរស័ព្ទម៉ាក IphoneX មួយគ្រឿង(ខូចទាំងស្រុង)។​

យោងតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ជន សង្ស័យ បានប្រើហិង្សាដ៏ឃោឃៅ វាយដោយដំ បងយ៉ាងធ្ងន់ធ្ងរមកលើនាយ​ ចឺម តារាចំរៀង ខណៈ ចោទប្រកាន់ថា នាយ​ ចឺម​ បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន រហូត​កើតជារឿងប្រចណ្ឌ​ ទេីប​ធ្វើ​អោយ​ជនដៃដល់ទ្រាំមិនបាន​ ក៏ផ្ទុះ​ជា​កំ ហឹងបង្កការ​វា​ យតប់ទៅលេី​ជនរង គ្រោះ​តែម្តង។

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រោយ​ពី​មាន​ការ​សម្របសម្រួល​ពី​សមត្ថកិច្ច​ក្នុងការ​ជួប​ចរចា​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ម៉ោង​រួចមក​ នាយ​ ​ចឺម​ បានទាមទារសំណងជម្ងឺចិត្តចំនួន៣ម៉ឺនដុល្លា​រ ចំណែកភាគីបង្កព្រមបង់ត្រឹម១ម៉ឺនដុល្លា​រប៉ុណ្ណោះ​។ បច្ចុប្បន្នជនស ង្ស័ យត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here