ទោះរៀបការភរិយាថ្មី តែ រិន សាវេត នៅតែអាល័យអតីតភរិយា

0

ក្នុងពិធីមង្គលការជាមួយនារីជាអណិកជនរស់នៅប្រទេសបារាំង កាលពីថ្ងៃទី១៨ ធ្នូ ក្នុងឆ្នាំ២០១៩ លោក រិន សាវេត នៅតែបង្ហាញពីការអាល័យដល់អតីតភរិយា ដែលបានចែកឋានទៅ កាលពីប្រមាណ៣ឆ្នាំមុន ដែលទទួលមរណភាព ដោយជម្ងឺមហារីកនោះ។ លោកថាខ្លួនមិនបានបំភ្លេចភរិយាកម្សត់កម្រទេ ប៉ុន្តែហេតុផលដែលលោកសម្រេចចិត្តយកភរិយាថ្មី គឺដោយសារតែដើម្បីកសាងអនាគត និង ដើម្បីអោយកូនប្រុសមានអនាគតប៉ុណ្ណោះ។

លោកថា ពេលលោកទៅច្រៀង កូនប្រុសរស់នៅម្នាក់ឯងមិនស្រួលនោះទេ ហើយអ្វីដែលលោកសប្បាយចិត្ត គឺភរិយាថ្មីរបស់លោក ស្រលាញ់ និងចាត់ទុកកូនប្រុសលោក ដូចកូនរបស់អ្នកនាង ទើបលោកសម្រេចចិត្តរៀបការ ដើម្បីអោយកូនមានបង្អែកផង និងដើម្បីអោយលោកក៏មានភាពកក់ក្ដៅក្នយងជីវិតផង។ លោកប្រកាសមិនចេញទៅរស់នៅប្រទេសបារាំងតាមភរិយាថ្មីនោះទេ ដោយសារទី១ លោកមិនអាចទៅចោលកូនប្រុសលោក ទី២ មិនចេះរស់នៅស្រុកគេ និងសំខាន់ជាងគេ គឺភរិយាថ្មីរបស់បានប្រកាសហើយថា នឹងមករស់នៅស្រុកខ្មែរជាមួយលោក។

លោកថានឹងបន្តអាជីពសិល្បៈរហូត ហើយបើទោះជាលោកនឹងមានកូនមុនកូនក្រោយ ក្រោយពេលរៀបការនេះហើយក៏ដោយ ក៏លោកនឹងមើលថែកូនប្រុស ដែលជាដំណក់ឈាមរបស់អតីតភរិយា អោយបានល្អ ដោយអាចនឹងកូនប្រុសលោកត្រូវបានធានាទៅរៀននៅបារាំង ទើបលោកគិតរឿងទៅរស់នៅប្រទេសបារាំង តាមភរិយាថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here