ទាក់ភ្នែកណាស់ កម្រងរូបថតសម្ដែង ណាត បូរី មុនរៀបការ

0

នៅលើសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍មិនតិចទេ ជាមួយនឹងកម្រងរូបថតអមដោយទេសភាពយ៉ាងប្រណិត មុនពេលដែលលោក និង គូដណ្ដឹង ជិតចូលរោងការនៅថ្ងៃទី២១ ធ្នូ ក្នយងឆ្នាំ២០១៩នេះ។ ម្នាក់ៗសរសើរថា កម្រងរូបថតរបស់លោក ថាមើលហើយទាក់ភ្នែក និងច្រណែននោះផង។

លោក ណាត បូរី បានសារភាពថា មង្គលការរបស់លោក ពិតជាគ្រោងធ្វើឡើងដល់ជាង១៤០តុ ទៅលើសនេះមែន ដោតសារតែគ្រួសាររបស់អនាគតភរិយាលោក គឺអ្នកមានមុខមាត់នៅក្រុងបាវិត។ យ៉ាងណាមិញសម្រាប់តារាសិល្បៈលោកអញ្ជើញតែរវង្វង់ក្រោម១០តុប៉ុណ្ណោះ ដោយសារតែមង្គលការនៅឆ្ងាយពេក។ ក្នុងលោក ក៏មិនមានគម្រោងធ្វើពិធីកាត់ចំណងដៃនៅភ្នំពេញដែរ ដើម្បីកុំអោយពិបាករំខានភ្ញៀវ ជាពិសេសគឺរវល់ខ្លាំង។ លោកថាតារាសិល្បៈនឹងចូលរួមច្រើន សម្រាប់មង្គលការរបស់លោកដែលនឹងធ្វើនៅថ្ងៃទី២១ ធ្នូ ក្នុងឆ្នាំ២០១៩ នៅក្រុងបាវិតនោះ ប៉ុន្តែបើអោយអញ្ជើញទៅក្នុងចំនួនប៉ុន្មានរូបអោយប្រាកដនោះគឺមិនទាន់ដឹងទេ។ លោកសារភាពថា ពិធីទាំងមូលចំណាយខ្ពស់ ដោយសារតែធ្វើច្រើនតុ ខណៈដែលគ្រួសារទាំងសងខាងក៏នឹងធ្វើអោយសមនឹងមុខមាត់ឳពុកម្ដាយក្មេក ដែលជាអ្នកជោគជ័យ នៅក្រុងបាវិត លើជំនួញដីធ្លី។ អនាគតភរិយារបស់លោក ក៏ជាអ្នកនាំចូលផ្ដាច់មុខផលិតផលអនឡាញ ដែលជោគជ័យម្នាក់ផងដែរ ទើបលោកប្រាប់ថា មង្គលការពិបាកធ្វើឡើងតិចតួច។

ជាមួយនឹងការបង្អួតរូបថត Pre-wedding ដែលពោរពេញដោយទេសភាពយ៉ាងប្រណិត លោក ណាត បូរី ប្រាប់ថា រូបថតទាំងនោះគឺលោក និង គួដណ្ដឹងចេញថតដល់ទៅ៤ប្រទេសឯណោះ គឺនៅកម្ពុជា វៀតណាម សិង្ហបុរី និង ឥណ្ឌូនេស៊ី ទើបទិដ្ឋភាពអនុស្សាវរីយ៍របស់លោក មើលទៅស្រស់ស្អាត។ នោះក៏ជាឱកាសអាចអោយលោក និងគូដណ្ដឹងទៅកសាងអនុស្សាវរីយ៍នៅឯនាយសមុទ្រផងដែរ ទើបលោក និង គូស្នេហ៍ សុខចិត្តចំណាយដល់ម្លឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here