ពិតជាមោទនភាព ពឹង ច័ន្ទបរមី ដណ្ដើមបានមកុដអន្តរជាតិ ទាល់តែបាន

0

ក្រោយប្រកាសដកមកុដពីបរសឯកលេខ១ ជនជាតិស៊ូដង់ បេក្ខភាព របស់កម្ពុជា លោក ពឹង ច័ន្ទបរមី ហៅ ពុទ្ធិស័ក្តិ មិនមែនជាជម្រើសក្នុងការទទួលបានមកុដនោះទេ ដោយសារតែក្នុងការប្រកួត Mister United Continent កាលពីខែវិច្ឆិកា ក្នុងឆ្នាំ២០១៨ នៅប្រទេសហ្វីលីពីន លោកមិនមែនជាបេក្ខភាពបុរសឯករង។ កាលនោះលោកជាប់ចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ ទើបអ្នកណាៗ ក៏ចាប់អារម្មណ៍ នៅពេលលោកត្រូវគេប្រគល់មកុដអោយក្រោយដកតំណែងអ្នកលេខ១ ដែលធ្វើខុសពីគោលការណ៍ការប្រកួតនេះ។

លោក ពឹង ច័ន្ទបរមី បានថ្លែងប្រាប់ក្រោយចុះពីលើយន្តហោះ កាលពីយប់ថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៩ ថា ក្រោតពេលបុរសឯកជនជាតិស៊ូដង់ ត្រូវបានដកតំណែង បេក្ខភាពរងចំណាត់ថ្នាក់លេខ២ ជាជនជាតិថៃ មិនត្រូវបានគេកំណត់អោយទទួលមកុដជំនួសនោះទេ ដោយគេតម្រូវអោយមានការបោះឆ្នោតរវាងលេខ២ និងលេខ៣ នៅក្នុងប្រទេសហ្វីលីពីន។ ជាលទ្ធផលលោកថា លោកត្រូវបានគណកម្មការការប្រកួត និងជនជាតិហ្វីលីពីនទាំងមូលបោះឆ្នោតអោយ ទើបលោកទទួលបានមកុដបន្តពីជនជាតិស៊ូដង់ ដោយខាងអ្នករៀបចំការប្រកួត បានប្រគល់អោយកាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៩ នៅក្នុងប្រទេសហ្វីលីពីន។ តាមរយៈការទទួលមកុដនោះ លោកត្រូវបានគណកម្មការប្រគល់សាច់ប្រាក់ប្រមាណ២ពាន់ដុល្លារ ព្រមជាមួយលក្ខណ្ឌការងារក្រៅប្រទេសមួយចំនួន ក្នុងរយៈពេល៦ខែ។ ក្នុងក៏តម្រូវមិនអោយលោកចេញប្រកួតក្នុងកម្មវិធីណាមួយ នៅក្នុងអំឡុងពេលកុងត្រាផងដែរ ដើម្បីកុំអោយបហរឈមនឹងដកតំណែង ដូចជនជាតិស៊ូដង់។ លោកថាសប្បាយចិត្ត ដែលលោកបានតំណាងអោយប្រទេសកម្ពុជា ហើយទទួលបានកិត្តិយសមួយនេះ លើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ក្រោយការប្រកួតជ្រើសរើសបុរសឯក Mr United Continent 2018 ការប្រកួតមួយនេះ មិនទាន់មានការប្រកួតប្រចាំឆ្នាំ២០១៩នៅឡើយទេ ដោយគ្រោងនឹងធ្វើការប្រកួតប្រចាំឆ្នាំ២០២០តែម្ដង នៅខែកុម្ភៈ នៅដើមឆ្នាំខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here