តូតា ប៉ះ Miss Grand Cambodia ស្អាតដូចកូនភ្លោះ

0

វង្ស សុម៉ាលីន

បន្ទាប់ពីមានការភ្ញាក់ផ្អើលអំពីមុខមាត់ស្រដៀងគ្នារបស់កញ្ញាតូតា និង Miss Grand Cambodia កញ្ញា ដេត ស្រីនាថ កាន់តែធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍។ មិនតែប៉ុណ្ណាះថ្មីៗនេះផងដែរអ្នកទាំងពីរបានថតស្ពតផលិតផលរួមគ្នាព្រមទាំងបង្ហាញសម្រស់ដូចគ្នារកចែកមិនដាច់។

តារាស្រីដ៏មានប្រជាប្រិិយភាព ម៉ាក់ សែនសូនីតា ត្រូវបានគេកត់សម្គាល់ថា ជាតារាវ័យក្មេងដែលលេចធ្លោរ និងមានសម្រស់ស្រស់ស្អាតស៊ិចស៊ីគួរឱ្យទាក់ទាញ។ ជាមួយគ្នានេះដែរ ទើបតែល្បីថា កញ្ញា ដេត ស្រីនាថ មានមុខមាត់ស្រដៀងនឹងនាង អ្នកទាំងពីរក៏បានជួបគ្នា និងបង្ហោះរូបភាពជាច្រើនបង្កើនភាពទាក់ទាញខណៈអ្នកទាំងពីរពិតជាស្រដៀងគ្នាពិតៗ។ ទន្ទឹមនឹងនេះក្នុងស្ពតផលិតផលថ្មីរបស់ តូតា នាងបានថតរួមគ្នា ហើយការស្លៀកពាក់ និង ការផាត់មុខធ្វើសក់របស់អ្នកទាំងពីរដូចគ្នា ស្ទើរតែដូចកូនភ្លោះទៅហើយ។

យ៉ាងណាមិញរូបភាពជាច្រើនរបស់អ្នកទាំងពីរដែលបានបង្ហោះ ត្រូវបានអ្នកគាំទ្រ ហ៊្សែរតៗគ្នាជាច្រើន និងសរសើរថាអ្នកទាំងពីរពិតជាស្រស់ស្អាត ប្រៀបដូចកូនភ្លោះផ្ទៃតែមួយ។

ចង់ជ្រាបច្បាស់ពីសម្រស់អ្នកទាំងពីរមានភាពស្រស់ស្អាតកម្រិតណា សូមទស្សនារូបភាពខាងក្រោម :

LEAVE A REPLY

Please enter your comment!
Please enter your name here