ស្ងាត់ៗ ជុំ លីណូ នាំអនាគតភរិយាថត Pre-Wedding មុនថ្ងៃភ្ជាប់ពាក្យ

0

វង្ស សុម៉ាលីន

ទោះបីពុំសូវមានបទចម្រៀងចេញថ្មីក៏ពិតមែនក្ដី ប៉ុន្តែលោក ជុំ លីណូ នៅតែលេចធ្លោរក្នុងវិស័យចម្រៀង ហើយប្រជាប្រិយភាពរបស់លោកនៅតែមិនថមថយ។ ថ្មីៗនេះលោកបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ខណៈស្ងាត់ៗលោកបានដឹកដៃស្រីស្រស់ថ្ពាល់ខួចម្នាក់ថតរូប Pre-Wedding ទៅវិញ។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជុំ លីណូ បានធ្វើឱ្យបណ្ដាអ្នកគាំទ្ររបស់លោក មានការចាប់អារម្មណ៍នឹងភ្ញាក់ផ្អើលជាខ្លាំង ដោយសារលោកជាតារាមួយរូបដែលពុំសូវបង្ហាញនូវជីវិតផ្ទាល់ខ្លួន ជាពិសេសទំនាក់ទំនងស្នេហាឱ្យមហាជនបានដឹងនោះទេលើបណ្ដាញសង្គម។ ប៉ុន្តែថ្មីៗនេះគេបែជាឃើញរូបភាពលោក ជាមួយនឹងអនាគតភរិយា បានថតរូបPre-Wedding ធ្វើព្រងើយ ធ្វើឱ្យទស្សនិកជនមានភាពស្រឡាំងកាំង ពាសពេញបណ្ដាញសង្គម។

តាមរយៈការបង្ហោះរបស់លោក បានបញ្ជាក់ថាលោកនឹងធ្វើពិធីភ្ជាប់ពាក្យ នៅថ្ងៃទី ២៩ ចុងខែធ្នូនេះ នៅក្នុងស្រុកអង្គរជ័យ ទឹកដីខេត្តកំពត នាពេលខាងមុខនេះ។ យ៉ាងណាមិញយើងនៅមិនទាន់ដឹងជាក់លាក់នោះទេលោកនឹង ចូលរោងការនៅក្នុងពេលឆាប់ៗបន្ទាប់ពីភ្ជាប់ពាក្យរួច ឬក៏យ៉ាងណានោះឡើយ។

ទន្ទឹមនឹងនេះអនាគតភរិយារបស់លោកជុំ លីណូ ត្រូវបានគេស្គាល់ថា គឺជាតារាសម្ដែង និង ជាអ្នកបង្ហាញម៉ូដដ៏ស្រស់ស្អាតមួយរូបផងដែរ។ នេះជារឿងមួយគួរឱ្យភ្ញាក់ផ្អើល និងរីករាយ ខណៈរូបភាពនិងវីដេអូ របស់លោកជាមួយនឹង អនាគតភរិយា ត្រូវបានអ្នកគាំទ្រជាច្រើនចូលរួមសាទរអបអរ និងសរសើរថាអ្នកទាំងពីរពិតជាសក្កសមគ្នា ហើយជូនពរឱ្យអ្នកទាំងពីរចូលរោងការឆាប់ៗផងដែរ។

សូមទស្សនារូបសម្រស់របស់លោកនិងអនាគតភរិយារបស់លោកខាងក្រោម :

LEAVE A REPLY

Please enter your comment!
Please enter your name here