ចាន់ កែវនិមល ទម្លាយតារាក្នុងចិត្ត មុននឹងនាងក្លាយជាពិធីការិនី

0

វង្ស សុម៉ាលីន

ពិធីការិនីរូបស្រស់ប្រចាំទូរទស្សន៍រស្មីហង្សមាស អ្នកនាង ចាន់ កែវនិមល ទទួលនូវភាពជោគជ័យខ្លាំងក្នុងអាជីពការងាររបស់ខ្លួន។ នៅពីក្រោយភាពល្បីល្បាញរបស់ ទស្សនិកជនពុំទាន់ដឹងនៅឡើយទេថាតើអ្នកណាដែលជាអ្នកនៅក្នុងបេះដូងនិង ជាកម្លាំងចលកររហូតអ្នកនាងយកគម្រូតាម ទទួលបានភាពជោគជ័យរហូតមកទល់ពេលនេះ។

ជាទូទៅសិល្បៈករសិល្បៈការិនីម្នាក់ៗ តែងតែមានអាយដលនៅក្នុងចិត្តរៀងៗខ្លួន ហើយបុគ្គលនោះឯងដែលតែងតែជាកម្លាំងចលករជួយជម្រុញឱ្យក្ដីស្រម៉ៃរបស់ខ្លួនក្លាយជាការពិត។ ជាក់ស្ដែង ពិធីការរិនីស្រីដ៏ល្បីល្បាញ អ្នកនាង ចាន់ កែវនិមល ទៀតសោតទម្រាំតែទទួលបាននូវកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងអាជីពជាពិធីការិនីមួយរូប អ្នកនាងផ្ទាល់ក៏គាប់ចិត្តនិង យកគម្រូតាម នូវស្ទីលស្ទាយ៍ របស់ពិធីការិនីរៀមច្បងចាសវស្សា យុគ ចិន្តាផងដែរ។

នៅក្នុងជំនួបសម្ភាសន៍ផ្ទាល់ជាមួយផ្ទះតារា អ្នកនាងចាន់ កែវនិមល បានទម្លាយពីអាថ៌កំបាំង ដោយអ្នកនាងបានអះអាងថា តារាស្រីដែលអ្នកនាងស្រឡាញ់ពេញចិត្ត ហើយស្ថិតនៅក្នុងដួងចិត្តរបស់នាង គឺពិធីការិនីស្រីចាស់វស្សាអ្នកនាង យុគ ចិន្តា។ អ្នកនាងអះអាងថា អ្នកនាងតែងតែព្យាយាមយកគម្រូតាមបងស្រី យុគ ចិន្តា ដោយអ្នកនាងពេញចិត្តនូវការអត្ថាធិប្បាយ ទាំងវិធីសាស្ត្រក្នុងការតែងខ្លួន ពិសេសគឺវិធីថែរក្សារាងរបស់ពិធីការិនី យុគ ចិន្តា តែម្ដង។

ក្រៅពីមានភាពមមាញឹកយ៉ាងខ្លាំងនៅក្នុងការងារ ដោយតែងតែមានវត្ថមានចេញតាមកម្មវីធីនាៗ នៅតាមបណ្តាខេត្ត ឬតាមពិធីមង្គលការ និងកម្មវិធីផ្សេងៗទៀត ជាពិសេសអ្នកនាង ត្រូវកាន់កម្មវិធីធំៗលំដាប់ថ្នាក់ពិភពលោកជាច្រើនក្នុងដៃទៀតផងផងដែរ។ ប៉ុន្តែពិធីការិនីរូបនេះក៏មិនភ្លេចបំពេញនូវតួនាទីជាភរិយា និងម្ដាយល្អ ផ្ដល់ភាពកក់ក្ដៅនៅក្នុងគ្រួសារនោះទេ។ មិនតែប៉ុណ្ណោះអ្នកនាង ក៏មិនភ្លេចនូវការថែរទាំសុខភាព ពិសេសគឺរូបរាងកាយឱ្យមានភាពទាក់ទាញផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here