ស្ថានភាព ឌុច សុភា ក្រោយត្រលប់ចូលសិល្បៈ

0

ខាត់ ឧត្តម

តារាសម្តែងមុខស្រប្រកបដោយស្នាមញញឹមទាក់ទាញ ឌុច សុភា បានធ្វើអោយ មហាជនតាមដានស្នាដៃឡើងវិញពេលបង្ហាញវត្តមានរឿង«ផ្កាថ្ម» របស់ហង្សមាស។ មួយប្រាវក្រោយមក ហាក់បាត់វត្តមានទៅវិញ ជាមូលហេតុធ្វើអោយគេសួរនាំថា បន្តឬដកថយ បើនាងមានស្នាដៃ ក្នុងពិភពសម្តែងរួចទៅហើយនោះ។

ឌុច សុភាបានក្លាយជាអ្នកមេម៉ាយ កូនមួយដោយពេលនៅ២នាក់កូនប្រុស អ្នកនាងហាក់មិនសូវ ចេញមុខទៅណាមកណា ក្នុងសង្គមសិល្បៈ ជួបមិត្តភក្តិចាស់ថ្មីឡើយ។ ពោលគេកម្រឃើញនាង បង្ហាញវត្តមាន ហាក់ប្លែកពីគេតែម្តង។ នៅពេលគេឃើញ អ្នកនាងបង្ហាញ ស្នាដៃក្នុងសិល្បៈឡើងវិញមក ហ្វេនៗជាច្រើន រំពឹងថាអ្នកនាងអុកឡុកឡើងវិញ តាមតួអង្គសមវ័យកណ្តាល។ យ៉ាងណាមិញអ្នកនាង បែរជាជាប់គាំងមកវិញ មិនសូវបង្ហាញស្នាដៃ ។ អុីចឹងហើយទើបដំណើរ វិលមកចូលសិល្បៈ ជាលើកទី២ មិនសូវពុះកញ្ជ្រោលដូចមុន រឺមួយអ្នកនាងវិលមកសម្តែង តាមការស្នើសុំ និង ជាការបំបាត់ភាពអផ្សុក។

ទោះបីជាបែបណាគេនៅ តែរំពឹងថា អ្នកនាង និង នៅតែបន្តអាជីពសិល្បៈ តាមការចង់បាន ពីអ្នកគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here