ជាតិ សុច្ចកា ឡើងគេហដ្ឋាថ្មីតម្លៃជិត១០ម៉ឺនដុល្លា

0

វង្ស សុម៉ាលីន

អតីតបេក្ខភាព X-Factor Cambodia ជាតិ សុច្ចកា បន្ទាប់ពីប្រឡងរួច កេរ្តិ៍ឈ្មោះរបស់នាងកាន់តែមានភាពល្បីល្បាញ។ មិនតែប៉ុណ្ណោះគេសង្កេតឃើញថា មិនត្រឹមតែទីផ្សាសិល្បៈកាន់តែខ្ពស់ ជីវភាពរបស់នាងក៏កាន់តែមានភាពរីកចម្រើន និងឡូយឆាយជាលំដាប់។

វ័យទើប២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែជាតិ សុច្ចកា អាចរកចំណូលបានស្ទើរតែប្រហាក់ប្រហែលនឹងរៀមច្បងមួយចំនួន។ មិនតែប៉ុណ្ណោះស្រីស្រស់រូបនេះត្រូវបានគេកត់សម្គាល់ថា កាន់តែលេចធ្លោក្នុងវិស័យសិល្បៈ ។ ពិសេសជាងនេះទៅទៀតមួយរយៈចុងក្រោយនេះ សុច្ចកា ថែមទាំងមានយីអ៊ុនឡើងស្រឺតៗខណៈទើបតែធ្វើពិធីឡើងគេហដ្ឋានថ្មីនៅឯខេត្តកំពុងចាមមិនទាន់បានប៉ុន្មានផង ស្រាប់តែនាងនិងក្រុមគ្រួសារបានប្រារព្ធពិធីឡើងគេហដ្ឋានថ្មីដ៏ធំស្កឹមស្កៃ យ៉ាងអធិកអធម កាលពីថ្ងៃទី ១ ដើមខែ ឆ្នូ នៅក្នុងទីក្រុងភ្នំពេញ ក្រោមវត្តមានភ្ញៀវកិត្តយសក្នុងរង្វង់ និង ក្រៅសិល្បៈចំនួន៤០តុផងដែរ។ កញ្ញាបានអះអាងថាផ្ទះដែលនាងទើបតែទិញ មានទីតាំងនៅព្រែកឯង គឺជាញើសឈាមរបស់នាង៥០% ជាមួយនឹងគ្រួសារ មានតម្លៃខ្ទង់ជិត១០ម៉ឺនដុល្លា ដោយនាងបានបង់រំលោះផ្ទាល់ជាមួយនឹងក្រុមហ៊ុនតែម្ដង។

ថ្វីត្បិតមានវ័យក្មេងមែន តែតារាស្រីរូបនេះមានសមត្ថភាពមិនធម្មតាក្នុងការខិតខំ ប្រឹងប្រែងធ្វើការងាររកស៊ី រហូតទទួលបានសម្មិទ្ធិផលយ៉ាងធំសម្បើម។ បើរាប់បញ្ចូលបន្ថែមទាំង អាជីវកម្មរបស់គ្រួសារដែលមានឳពុកជាមេឃុំក្នុងស្រុកស្គន់ខេត្តកំពង់ចាម និងម្ដាយមានផ្ទះជួលមួយកន្លែងសម្រាប់ជម្រុញជីវភាពគ្រួសាររបស់នាង ឱ្យកាន់តែប្រសើរឡើងទ្វេរដង។

គួររំឮកផងដែរថា បើទោះជានៅមិនទាន់មានទ្រនំក្នុងសិល្បៈពិតប្រាកដយ៉ាងណាក្ដី ប៉ុន្តែជាតិ សុច្ចកា នៅតែទទួលបានការ ចាប់អារម្មណ៍ ពីសំណាក់ មហាជន។ ទន្ទឹមនឹងនេះកញ្ញាតែងតែ លេចមុខក្នុងកម្មវិធីប្រគុំតន្ត្រីតាមប៉ុស្ត៍ទូរទស្សន៍ តូចធំផ្សេងៗ ហើយថ្មីៗនេះ នាងក៏បានលេចមុខនៅក្នុង ស្ប៉តពាណិជ្ជកម្ម និង សម្អាងការជាច្រើនផងដែរ។

មិនតែប៉ុណ្ណោះនាងត្រូវបានទស្សនិកជនមានការកោតសរសើរយ៉ាងខ្លាំងអំពីការខិតខំប្រឹងប្រែង រហូតទទួលបានភាពជោគជ័យ និងអ្វីៗដែលខ្លួនចង់បាន ទាំងវ័យក្មេងបែបនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here