ពៅ ពិសិដ្ឋ ផ្ដាច់ខ្លួនពី ពៅ លីដា

0

ក្នុងពិភពសិល្បៈ គេធ្លាប់តែលើកឡើងថា តារាសម្ដែង លោក ពៅ ពិសិដ្ឋ ទទួលបានឱកាសសម្ដែង ដោយសារតែការខ្នះខ្នែងរបស់បងស្រី គឺ កញ្ញា ពៅ លីដា និងម្ដាយប៉ុណ្ណោះ។ ប៉ុន្តែក្នុងមួយរយៈចុងក្រោយ គេកត់សម្គាល់ថា លោកចាប់ផ្ដើមផ្ដាច់ចេញពីបងស្រី ដោយមានផលិតករទាក់ទងអោយសម្ដែងជាតួឯក និងផលិតករផ្សេងៗ ស្ទើរតែគ្មានពេលសម្រាកតែម្ដង។

លោក ពៅ ពិសិដ្ឋ បានសារភាពថា ឱកាសបានសម្ដែងរបស់លោកក្នុងរឿងម្ដងៗ គឺពិតជាបានពីការស្រវាស្រទេញរបស់ម្ដាយ និងបងស្រី ដែលប្រឹងសុំពីផលិតករ។ ប៉ុន្តែប្រមាណជា១ឆ្នាំចុងក្រោយ លោកថា ទីផ្សារសិល្បៈរបស់លោកមានការឈានឡើងដោយឯងៗ ដោយមានផលិតករ និង ម្ចាស់ផលិតផលនានាទាក់ទងអោយថត ឬ អោយដើរម៉ូដ។ លោករវល់នឹងការងារសិល្បៈស្ទើរតែគ្មានសម្រាកនៅផ្ទះនាង ដែលកាលពីមុនគឺទំនេរភាញច្រើន ហើយដើរតែតាមបងស្រី។ ជាក់ស្ដែងត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ លោកទទួលបានតួឯកចំនួន២រឿង ខណៈដែលខាងផលិតករផ្សេងទៀត ក៏ទាក់ទងអោយសម្ដែងជាតួឯកផងដែរ ប៉ុន្តែជាន់គ្នា ហើយលោកមិនហ៊ានទទួល។ លោកថារាល់ថ្ងៃលោកមានទីផ្សារសិល្បៈស្ទើររកពេលសម្រាកមិនបាន ប៉ុន្តែលោកនៅយល់ថាខ្លួនមានឱកាសថ្ងៃនេះ ដោយសារបងស្រី និង ម្ដាយ។

កញ្ញា ពៅ លីដា បានអះអាងថា លោក ពៅ ពិសិដ្ឋ រាល់ថ្ងៃសម្ដែងផង ដើរម៉ូដផង គឺច្រើនជាងនាងនោះផង ជាពិសេសក្នុងពេលដែលនាងពត់ធ្មេញ ហើយមិនអាចទទួលការសម្ដែងបាន។ កញ្ញាសប្បាយចិត្តយ៉ាងខ្លងដែលប្អូនប្រុសក៏ឡើងកូដ ហើយនាងក៏នៅតែមានទីផ្សារ ដែលមានន័យថាជោគជ័យនៅលើវិថីសិល្បៈទាំងបងទាំងប្អូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here