ជោគជ័យក្នុងប្រទេសកូរ៉េ ក្រុម4 Nix អង្រួនប៉ុស្ដិ៍លេខ៥ក្ដៅៗ

0

ទើបតែត្រលប់មកពីប្រទេសកូរ៉េកាលពីប៉ុន្មានថ្ងៃមុនសោះ ក្រុមចម្រៀង«4 Nix»ដែលជាក្រុមចម្រៀងរបស់កម្ពុជា ហើយមានស្ទីលច្រៀងរាំស្ទើរតែច្រលំនឹងក្រុមរបស់កូរ៉េពិតៗនោះ បានបង្ហាញមុខលើឆាកតន្ត្រីបន្តផ្ទាល់របស់ប៉ុស្ដិ៍លេខ៥ក្នុងកម្មវិធី«Carabao TV5 Spark Concert»ភ្លាមៗ កាលពីថ្ងៃទី១៥ កក្កដា។ ការបង្ហាញខ្លួនលើកនេះ ក្រុមចម្រៀងមួយនេះបានទទួលការចាប់អារម្មណ៍ជាងមុន បើធៀបនឹងការបង្ហាញខ្លួនក្នុងឆាកតន្ត្រីប៉ុស្ដិ៍លេខ៥កាលពីលើកមុន។

អ្នកនាង កែវ សុវណ្ណនី អ្នករៀបចំកម្មវិធីបានអះអាងថា អ្នកនាងមិនមែនចេះតែអញ្ជើញក្រុមចម្រៀង 4Nix អោយបង្ហាញខ្លួនលើឆាកតន្ត្រីប៉ុស្ដិ៍លេខ៥នោះទេ ពោលគឺអ្នកនាងមើលតាមសន្ទុះទីផ្សារក្រុមចម្រៀងមួយនេះ ក្នុងពេលបង្ហាញខ្លួន។ អ្នកនាងថាក្រុមនេះ ជាក្រុមដែលទទួលបានការគាំទ្រខ្លាំងក្លា ដោយសារតែក្រុមនេះក្រៅសំបូរស្រីស្អាត ច្រៀងពីរោះ គឺមានក្បាច់រាំរស់រវើក។ អ្នកនាងថាក្រុមនេះ មានចំណុងទាក់ទាញច្រើន ហើយដោយសារតែហេតុផលនេះ ហើយទើបក្រុមនេះទើបតែបង្ហាញខ្លួនមិនបានមួយខែស្រួលបួលផង ក៏ត្រូវទាក់ទងអោយមកបង្ហាញខ្លួនជាថ្មី។

ក្រុមចម្រៀង 4Nix បានអះអាងថា ក្រុមរបស់ខ្លួនក្រោយពីបានកកើតបានរយៈពេល២ឆ្នាំ សម្រាប់ការចាប់អារម្មណ៍កាន់តែមានកម្រិតឈានឡើង ដោយក្នុងនោះមិនត្រឹមតែមានទីផ្សារក្នុងស្រុកគួរអោយកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែទីផ្សារក្រៅប្រទេសក៏មិនសូវដាច់នោះដែរ។ បទចម្រៀងថ្មីៗរបស់ក្រុមខ្លួន ក៏នាងថាបានទទួលការចាប់អារម្មណ៍លើយូធូបធ្វើអោយក្រុមទាំងមូលសប្បាយចិត្តផងដែរ ជាពិសេសនៅពេលដែលក្រុមរបស់នេះបញ្ចេញក្បាច់រាំយ៉ាងរស់រវើកម្ដងៗ។ យុទ្ធសាស្រ្តក្នុងការប្រទាញយកទីផ្សារបន្ទាប់ ក្រុមទាំងមូលនឹងផលិតបទចម្រៀង និងបង្កើតក្បាច់រាំអោយកាន់តែល្អ ដើម្បីពង្រីកកេរ្តិ៍ឈ្មោះអោយក្រុមទាំងមូល។ ក្នុងនោះក្រុមបុរសដែលជាដៃគូក៏ទទួលបានការចាប់អារម្មណ៍មិនអន់ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here