ទាក់ភ្នែក មង្គលការ សួស វីហ្សា

0

វង្ស សុម៉ាលីន

កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា កម្មវិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍តារាល្បី២ដួង គឺ សួស វីហ្សា និង លោក ថមមី បានប្រព្រឹត្តឡើងយ៉ាងអធិកអធម នៅឯដឹព្រីមៀរសែនសុខ (អាគារ E&F)។ មិនតែប៉ុណ្ណោះក៏មានការអញ្ជើញចូលរួមជាពិសេស ពីចាស់ទុំទាំងសងខាង និងវត្តមានភ្ញៀវកិត្តយសជាច្រើន។

តារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ ល្បីប្រចាំហង្សមាស សួស វីហ្សា បានរៀបមង្គលការ ជាមួយលោក ថមមី ដែលកម្មវិធីទាំងមូល មិនថាការដេគ័រ សម្អាងការ គ្រឿងអលង្ការ និងការចំណាយផ្សេងៗសម្រាប់ក្នុងពិធី ត្រូវបានគេកត់សម្គាល់ថាមានទំហំទឹកប្រាក់ធំសម្បើម មិនចាញ់ពិធីរៀបការរបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ប៉ុន្មាននោះទេ។ បើនិយាយពីសម្រស់របស់កូនកម្លោះក្រមុំទាំងពីរ គឺពិតជាស្រស់សង្ហារ ស្រស់សោភា សាកសមគ្នាឥតខ្ចោះគួរឱ្យច្រណែន។ តួយ៉ាងនៅក្នុងកម្មវិធីទាំងមូលត្រូវបានរៀបចំតាមលំដាប់លំដោយ ពិសេស មានភាពឱឡារឹក និង សប្បាយរីករាយ យ៉ាងខ្លាំង មិនថាពិធីសូត្រមន្ត ហែរជំនូន កាត់សក់ ពិសេសក្នុងកម្មវិធីទទួលភ្ញៀវកិត្តយស សុទ្ធសឹងតែមានវត្តមានរបស់អ្នកសិល្បៈចូលរួមបន្តបន្ទាប់មិនដាច់នោះឡើយ។

ជាក់ស្ដែងកម្មវិធីរបស់តារាចម្រៀងស្រីរូបនេះ ឃើញថាមានការអញ្ជើញចូលរួមពីសំណាក់ ភ្ញៀវកិត្តិយស បុគ្គលល្បីៗ មិត្តរួមអាជីពសិល្បៈប្រុសស្រីចាស់ក្មេងជាច្រើនមានវត្តមាននៅក្នុងកម្មវិធីជប់លៀងទទួលភ្ញៀវពេលល្ងាចផងដែរ។ មិនតែប៉ុណ្ណោះភ្ញៀវកិត្តិយសដែលបានអញ្ចើញចូលរួម មិនថាតារាចម្រៀង តារាសម្ដែង អ្នកកំប្លែង ឬ សមាជិកគ្រួសារ គឺបាននាំគ្នា គ្រងឈុតពណ៌មាសច្រាលពេញកម្មវិធី ប្រជែងសម្រស់គ្នាមុខកាមេរ៉ា និងបង្អួតរូបភាពគ្នាពាសពេញបណ្ដាញសង្គមហ្វេកប៊ុក បន្សល់នូវអនុស្សាវរីយ៍សប្បាយរីករាយជាច្រើន។

ជារឿងមួយគួរឱ្យភ្ញាក់ផ្អើលជាថ្មីសម្រាប់គូស្នេហ៍វ័យក្មេងរបស់តារាសិល្បៈមួយគូរទៀតហើយ ដែលបានដឹកដៃគ្នាចូលរោងការតាមប្រពៃណី ស្របតាមទំនៀមទម្លាប់វប្បធម៌ខ្មែរ ធ្វើឱ្យមានការកោតសសើរមិនដាច់ពីមាត់ពីសំណាក់អ្នកគាំទ្រ ជាពិសេសប្រជាជនខ្មែរទាំងមូល។

សូមនាំអារម្មណ៍ទស្សនិកជន មកតាមដានទស្សនារូបភាពនៅក្នុងកម្មវិធីមង្គលគូស្វាមីភរិយាថ្មីខាងក្រោមនេះ :

LEAVE A REPLY

Please enter your comment!
Please enter your name here