ខាត់ ឧត្តម
លោក ប៉ែន ចំរ៉ុង បានចូលរោងការជាផ្លូវការហើយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះនៅបុរីពិភពថ្មីសែនសុខ អគារB ខណះពេលដែលពិធីមង្គលការរបស់លោកត្រូវបានរៀបចំឡើងព្រមគ្នាតែមួយថ្ងៃប៉ុណ្ណោះ។
បមង្គលការតែមួយថ្ងៃនោះគឺត្រូវ បានគេឃើញថា ទាំងពិធីតាមគន្លងប្រពៃណី និងពិធីតាមបែបសាសនាត្រូវបានរៀបចំបន្តបន្ទាប់តែមួយថ្ងៃប៉ុណ្ណោះ រហូតដល់ពេលរសៀលនឹងមានការជួបជុំសាច់ញាត្តិ និងមិត្តភក្តិជិតឆ្ងាយ ដើម្បីជួបជុំពិសារអាហាភោជនីហារតែម្តង។
ប្លែកទៀតនោះពិធីកាត់សក់ការ រៀបចំឡើងដោយអ្នកកាត់សក់ដល់ទៅ៣គូ ពិតជាប្លែកសាហាវតែម្តង ការតារារូបនេះ។ តារាមកកាត់សក់ ជាតារាល្បីមាន កាតុ ខាត់ សុឃីម ខ្ញុង នាយចាបចៀន នាយគ្រឿន ខាត់ ចំរើន។ ជាពិសសឃើញខាត់ ចំរើនតុបតែបែបព្រះឥន្ទយ៉ាងចាស់ដៃ អោយប្លែក។
នៅមុនចូលរោងការនាពេលនេះតារាសម្តែងលោក ប៉ែន ចំរ៉ុង មិនត្រឹមតែបង្ហាញនូវភាពផ្អែមល្ហែមចំពោះអនាគតភរិយាតែម្នាក់នោះទេ ក៏ប៉ុន្តែនៅក្នុងនោះលោកក៏បានបង្ហាញក្តីស្រលាញ់ ក៏ដូចជាជាពេលវេលាបង្ហាញសុភមង្គល ទៅកាន់គ្រួសារខាងស្រី យ៉ាងពោរពេញដោយស្នាមញញឹម។
សកម្មភាពទាំងនេះបានធ្វើឲ្យអនាគតភរិយារបស់លោក តែងតែរីករាយ និងបង្ហាញស្នាមញញឹមជានិច្ច ពេលបានឃើញបែបនេះ មិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រជាច្រើនក៏ពេញចិត្តណាស់ដែលចំពោះការស្រលាញ់ ដែលលោកបានផ្តល់ឲ្យនាង។