ខេមរៈ សិរីមន្ត ធ្វើខួបកំណើត១ឆ្នាំ ឱ្យកូនស្រី

0

វង្ស សុម៉ាលីន

ទម្រាំតែហ្វេនៗបានដឹងគឺលោកលោក ខេមរៈ សិរីមន្ត មានប្រពន្ធនិងកូនចំនួន៣នាក់រួចទៅហើយ ក្រោយបិទបាំងអំពីចំណងអាពាហ៍ពិពាហ៍អស់រយៈពេលជាយូរមកហើយ ដោយលោកទើបតែបង្ហាញជាសាធារណៈរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ជាក់ស្ដែងកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ថ្មីៗនេះលោកក៏បានធ្វើពិធីខួបកំណើតគម្រប់មួយឆ្នាំឱ្យកូនស្រីរបស់លោកផងដែរ។

តារាចម្រៀងជួរមុខ ខេមរៈ សិរីមន្ត បើទោះជាលេចឮដំណឹងថាមានគ្រួសាររួចហើយយ៉ាងណាក្ដី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកនៅតែមិនថមថយ និងកាន់តែល្បី ខុសប្លែកពីអ្នកសិល្បៈមួយចំនួនធំដែលតែងតែស្ងាត់ក្រោយពេលរៀបការ។ ខេមរៈ សិរីមន្ត ត្រូវបានគេដឹងថា មានភរិយា និងកូនៗជាទីស្រឡាញ់ចំនួន៣នាក់ ក្នុងនោះមាន ស្រី២ និងប្រុស១នាក់។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា នេះ លោកក៏បានប្រារព្ធធ្វើពិធីខួបកំណើតគម្រប់ខួបមួយឆ្នាំឱ្យកូនស្រីពៅ ឈ្មោះ ថុន ខេមរៈមន្តរាជិនី យ៉ាងឱឡារឹក នៅក្នុងគេហដ្ឋានស្កឹមស្កៃរបស់លោក និងមានអញ្ជើញតារាកិត្តិយសជាច្រើនឱ្យចូលរួមផងដែរ។ អ្វីដែលគួរឱ្យប្លែកនោះតាមរយៈការបង្ហោះរបស់លោក បានបង្ហាញឱ្យឃើញថា គ្រាន់តែការប្រារព្ធពិធីខួបកំណើត សម្រាប់កូនស្រីតូចមួយ ស្ទើរតែក្លាយជាពិធីរៀបមង្គលការធំមួយបាត់ទៅហើយ បើមើលពីការដេគ័រ និង ប្រណិតភាពនៅក្នុងពិធី។

មិនត្រឹមតែជាតារាឆ្នើមអាចបំពេញអារម្មណ៍អ្នកស្ដាប់ឱ្យគាំទ្រស្ដាប់ចម្រៀង ប៉ុន្តែលោកសិរីមក៏ជាមេគ្រួសារមួយរូបដ៏ល្អ និងជាគម្រូល្អផងដែរ។ លោកក៏មានពេលវេលាអាចបំពេញក្ដីសុខជូនភរិយា ព្រមទាំងកូនៗយ៉ាងកក់ក្ដៅ និងមានសុភមង្គល រហូតធ្វើឱ្យអ្នកគាំទ្រលួចកោតសរសើរមិនដាច់ពីមាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here