តស៊ូមិនធម្មតា! តាន់ ថានាង ១០ឆ្នាំលើសិល្បៈទោះមិនដល់គោលដៅនៅតែជំនះ

0

ខាត់ ឧត្តម

អតីតបេក្ខភាពប្រឡងចម្រៀង X factor Cambodia រដូលកាលទី១ តាន់ ថានាង ប្រិយមិត្តប្រហែលជាមិនទាន់ជ្រាបនោះទេថាលោក មានប្រវត្តិពុះពារ លើដងវិថីសិល្បៈបែបណា។ ការណ៍ពិតលោក បានឆ្លងកាត់ចម្រៀងធ្វើជាអាជីព ១០ឆ្នាំទៅហើយ ទើបតែមានឱកាសច្បាមយកភាពប្រសើរមួយរយៈចុងក្រោយនេះ។

ព្រោះតែកម្រិតជីវភាព ប្រចាំថ្ងៃទើបតម្រូវអោយ អតីតបេក្ខជនរូបនេះបម្រើ វិស័យសិល្បៈធ្វើ ជាអាជីពច្រៀងតាមហាងឬកម្មវិធីផ្សេងៗ ។ លោកចូលអុកឡុក សិល្បៈប្រមាណ១០ឆ្នាំ ដែលនេះជាពេលវេលាមួយវែង តែនៅមិនទាន់ធ្វើអោយលោកឈានដល់គោលដៅ។ លោកនៅតែបង្ហាញនូវ អារម្មណ៍តស៊ូ មានៈដើម្បីសម្រេចនូវ និស្ស័យដែលស្រឡាញ់សិល្បៈ ដោយរំពឹងថាពេលណាមួយ នឹង ជះពន្លឺដូចបណ្តារៀមច្បងផ្សេងៗ។

ជាការល្អក្រោយចាកចេញពី ការប្រឡងលំដាប់ពិភពលោក អតីតតារាចម្រៀងដែលផ្តើម ចេញពីអ្នកចម្រៀងនៅ អង្គការរ៉ាក់ រូបនេះបានត្រូវអ្នកដឹកនាំកម្មវិធីមួយចំនួន បានផ្តល់កម្មវិធីច្រៀង តាមអាហ្វែខាងក្រៅ។ លោកចាប់ផ្តើមច្រៀងខនសឺត នានា និងច្រៀងនៅតាមហាងលំដាប់ៗ។ ទាំងនេះបង្កអោយលោករិតតែ មានទឹកចិត្តបំពេញការងារសិល្បៈ ទៅមុខទៀត។ រីឯមិត្តភក្តិដែលស្គាល់នាំគ្នាចូលរួមជូនពរ អោយរិតតែជោគជ័យលើសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here