តារាសម្ដែង ព្រីយ៉ា កាន់តែស្រស់ស្អាត ក្រោយឡើងកូដ

0

តារាសម្ដែងទម្រង់មុខកូនកាត់ កញ្ញា ព្រីយ៉ា ត្រូវគេដឹងថា មានម្តាយជាខ្មែរកម្ពុជាក្រោម និងមានឪពុកជាខ្មែរចិនប៉ុណ្ណោះ ប៉ុន្តែរូបសម្រស់របស់តារាស្រីរូបនេះ កាន់តែស្រស់ស្អាតទៅៗ រហូតដល់ថ្នាក់គេកត់សម្គាល់ថា មានសម្រស់មិនចាញ់តារាបរទេស។ យ៉ាងណាមិញ ភាពស្រស់ស្អាតរបស់នាង ទើបតែត្រូវគេឃើញកើតឡើងបន្ទាប់ពីទីផ្សារសិល្បៈមានការឈានឡើងនាពេលចុងក្រោយ ជាពិសេសចាប់តាំងពីនាងចេះតុបតែងខ្លួនអោយមើលទៅហាយសូរ។

កញ្ញា ព្រីយ៉ា បានអះអាងថា ក្នុងនាមជាតារាសិល្បៈមួយរូបដែលមានការងារថតសកម្មនៅភ្នំពេញ ប៉ុន្តែសម្រាប់ឪពុកម្ដាយរបស់នាងរស់នៅឯខេត្តកំពតឯណោះទេ ខណៈដែលម៉ាក់ប៉ារបស់នាង ក៏គ្រាន់តែជាអ្នកចំការ មិនមែនជាអ្នកមានស្ដុកស្ដម្ភ។ នាងមានបងប្អូន7នាក់ ដោយមានបងប្អូនប្រុសតែម្នាក់គត់ តែមិនមែនជាអ្នកសិល្បៈដូចនាងឡើយ។ នាងជាកូនទី3 ដោយបានចូលប្រឡូកការងារសិល្បៈ មិនតិចជាង២ឆ្នាំនោះទេ ដោយគ្រាន់តែមិនទាន់មានឱកាសអោយញេស្គាល់ច្រើន។ កេរ្តិ៍របស់នាងមានការឈសនឡើង ក្រោយពីបានស្ម័គ្រចិត្តចូលប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា និងបានចូលរួមសកម្មភាពជាច្រើនជាមួយក្រុមនេះ។ នាងបន្តថា រយៈពេលជាង2ឆ្នាំដែលនាងប្រឡូកសិល្បៈ នាងទើបតែបានឡើងកូដនាពេលចុងក្រោយ ដោយបានទទួលថត3រឿងព្រមគ្នាតែម្ដង ហើយសុទ្ធតែជាភាពយន្តដែលនាងសម្ដែងជាតួធំ។ នាងត្រូវបានគេស្គាល់កាន់តែច្រើនតាមរយៈ ការសម្ដែងក្នុងបទ”កំដរខ្ញុំបន្តិចបានទេ របស់កញ្ញា សួស វីសា តារាហង្សមាស បទ”ផឹកកាហ្វេ” របស់តារាចម្រៀង នី រតនា បទ”កុំបង្ខំអោយបងចេញពីអូន” លោក រ៉ូបឺត និងបទ”បើបងក្បត់អូននរណាទទួលខុសត្រូវ” របស់កញ្ញា លីដា តារាសាន់ដេ។ នៅលើកញ្ចក់ទូរទស្សន៍ My tv ភាពយន្តរឿង “អំណាចទឹកកប្រាក់” ដែលបញ្ចាំងរាល់ថ្ងៃ ក៏ជួយអោយនាងកាន់តែមានគេស្គាល់ផងដែរ។

តារាសម្ដែង ព្រីយ៉ា បញ្ជាក់ថា នាងនឹងប្រឹងពុះពារនៅក្នុងសិល្បៈអោយអស់លទ្ធភាព ដើម្បីអោយកេរ្តិ៍របស់នាងកាន់តែការទទួលស្គាល់។ នាងអាចសម្ដែងបានទាំងតួស៊ិចស៊ី កាចឆ្នាស់ និងតួទឹកភ្នែក ខណៈដែលនាងរីករាយសម្ដែងគ្រប់ទម្រង់សិល្បៈ អោយតែខាងផលិតករតម្រូវ។ យ៉ាងណាមិញ នាងថាប្រសិនបើជាឈុតស៊ិចស៊ីខ្លាំង អមដោយឈុតស្នេហារោលរាលនោះទេ ដើម្បីកអោយកេរ្តិ៍ឈ្មោះខំសាងរលាយបាត់ ដោយសារការរិះគន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here