មហោស្រពភាពយន្តជាតិលើកទី៦ បង្ហាញខ្លួនក្រោម វត្តមានសិល្បករកុះករ

0

កាលពីល្ងាចថ្ងៃទី២៥ វិច្ឆិកា ក្នុងឆ្នាំ២០១៩ មហោស្រពភាពយន្តជាតិលើកទី៦ ត្រូវបានបើកសម្ពោធយ៉ាងអធឹកអធមនៅសាលមហោស្រពចតុមុខ ដោយមានវត្តមានផលិតករ និងសិល្បករជាច្រើនចូលរួម។ ក្នុងនោះគ្រួសារតារាកម្ពុជា ក៏បានដឹកនាំសិល្បករជាសមាជិកជាង២០រូប ចូលរួមលើកស្ទួយកម្មវិធីនេះផងដែរ ដើម្បីបំផុសស្នាដៃភាពយន្តខ្មែរ។

- Advertisement -

នៅក្នុងមហោស្រពនេះ មានភាពយន្តខ្មែរ ដែលត្រូវបានជម្រើសអោយចូលរួមប្រកួតប្រជែងមានចំនួន១៨រឿង ដោយសុទ្ធតែភាពយន្តដែលទទួលបានការគទ្រច្រើន នាពេលកន្លងមក។ កម្មវិធីនេះក៏នឹងស្វែងរកភាពយន្តដែលល្អផ្ដាច់គេប្រចាំឆ្នាំ តួសម្ដែងឆ្នើម និងចំណាត់ថ្នាក់ជាច្រើនផ្សេងទៀតផងដែរ ដើម្បីលើកកម្ពស់ភាពយន្តខ្មែរ និងតារាសម្ដែងខ្មែរ។ ការប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ វិច្ឆិកា ខណៈដែលការវាយតម្លៃក៏មានការចូលរួមផ្ដល់ពិន្ទុពីសំណាក់អ្នកជំនាញល្បីៗក្នុងស្រុក ផ្នែកផលិតភាពយន្ត។

តារាសិល្បៈយ៉ាងច្រើនកុះករ ត្រូវបានអញ្ជើញអោយចូលរួមនៅក្នុងកម្មវិធីនេះ ដោយក្នុងនោះផលិតករបរទេស ក៏មានវត្តមានផងដែរ។ សិល្បករគ្រួសារតារាកម្ពុជាមិនតិចជាង២០នាក់នោះទេ បានបង្ហាញខ្លួនចូលរួម ជាមួយនឹងការរំលេចក្រមាខ្មែរ ជាអត្ថសញ្ញាណក្រុម។ សិល្បករម្នាក់ៗ ទទូចអោយមានការគាំទ្រភាពយន្តខ្មែរ មិនថាដាក់បង្ហាញក្នុងការប្រកួតមហោស្រពភាពយន្តនេះ មិនថាដាក់បញ្ចាំងនៅតាមរោងកុន។ មន្ត្រីអ្នកជំនាញក៏អះអាងថាមោស្រពភាពយន្តឆ្នាំនេះ មានការផុលផុសជាងមុនផងដែរ បើទោះជារឿងថ្មីៗ ចូលរួមប្រកួតប្រជែង មិនសូវមានច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here