សុខ សីឡាលីនចាប់ដៃបំបែកចម្រៀងជាមួយខេមរៈ សិរីមន្ត

0

ខាត់ ឧត្តម

ចាប់តាំងពីមានឱកាស ធ្វើជាគណៈកម្មាការរួមគ្នាមក បានធ្វើអោយទាំងលោកខេមរៈ សិរីម្តនិងសុខ សីឡាលីន កាន់តែមានសន្ទុះកេរ្តិ៍ឈ្មោះ។ ថ្មីៗនេះទៀតសោត សុខ សីឡាលីន បានចាប់ដៃគជាមួយខេមរៈ សិរីមន្តក្នុងចម្រៀងមួយបទ ដែលគ្រោងចេញ នៅហង្សមាស។

នាចុងឆ្នាំនេះ សុខ សីឡាលីនហាក់មានយីអ៊ុនឡើងតែម្តង បន្ទាប់ពីមានសំណាងខាងហង្សមាស បញ្ចូលអោយក្លាយជាគណកម្មាការវាយតម្លៃសមត្ថភាពប្រឡងចម្រៀង។ នាងកំពុងតែមានសមិទ្ឋិផល មួយចំនួនទៀត នៅក្នុងសិល្បៈដែលជាកាដូចែកជូនដល់អ្នកគាំទ្រក៍ដូចជាការជម្រុញអោយនាងកាន់តែល្បីឈ្មោះ។ រូបភាពដែលនាងបានបង្ហោះពីការងារថ្មីជាមួយ លោកខេមរៈ សិរីមន្ត ធ្វើអោយមានការទាក់ទាញ តាមបណ្តាហ្វេនជាច្រើនភ្ញាក់ផ្អើល។

ដូចនេះគេកំពុងតែតាមដានមើលថាតើ ចំណងជើងវិញនៃបទថ្មីមានការចាក់ដោយអារម្មណ៍ អ្នកទស្សនាដល់កម្រិតណា។ តាំងពីសិល្បៈហក់ឡើងទាំងស្អាតទាំងវ័យជាងមុន ឯស្នេហាវិញនាងសុំផ្អាកគិតនាំរំខានការងារកំពុងតែរីកចម្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here