មើលហើយព្រឺសម្បុរ មាស សុខសោភា ស្រែកច្រៀងអង្រួនឆាកតន្ត្រី K-Pop ជាមួយអត្តសញ្ញាណខ្មែរ

0

វង្ស សុម៉ាលីន

កាលពីរសៀលថ្ងៃទី ២៤នេះ មាស សុខសោភា បានចូលរួមសម្ដែង និង ច្រៀងជាមួយនឹងតារា K-Pop ល្បីៗ ក្នុងព្រឹត្តិការណ៍ « ASEAN FANTASIA » នៅប្រទេសកូរ៉េ។ មិនតែប៉ុណ្ណោះនាងបានធ្វើឱ្យប្រជាជនខ្មែរទាំងមូលសរសើរមិនដាច់ពីមាត់អំពីការតុបតែងបង្អួតទង់ជាតិខ្មែរលើឆាកតន្ត្រីមួយនេះ។

ពិតជាគួរឱ្យភ្ញាក់ផ្អើលសម្រាប់ វត្តមានចូលរួមសម្ដែងរបស់អ្នកចម្រៀងស្រីរូបនេះត្រូវបានប្រជាជនខ្មែរនៅកូរ៉េគាំទ្រផ្ដល់កម្លាំងចិត្ត និង សាទរយ៉ាងច្រើនកុះករ ថែមទាំងហ៊ោរកញ្ចៀវអមជាមួយចង្វាក់ភ្លេងរបស់នាងអង្រួនឆាកតន្ត្រីពោពេញដោយភាពរីករាយ។ ជាមួយនឹងក្បាច់រាំរស់រវើក មាស សុខសោភា បានធ្វើឱ្យអ្នកគាំទ្រព្រឺសម្បុរដោយសារការ តុបតែងខ្លួនបង្ហាញអត្តសញ្ញាណដោយបំពាក់ទង់ជាតិខ្មែរច្នៃជាម៉ូដអាវ ឈរបញ្ចេញសម្លេងក្រអួនក្រអៅមិនញញើតមាត់ លើឆាកASEAN-ROK Commemorative Summits 2019 ។

ពិតជាគួរឱ្យកោតសរសើរ ខណៈមាស សុខសោភា បានធ្វើឱ្យ ព្រឹត្តិការណ៍តន្ត្រីធំមួយនេះមានភាពកក្រើកនិងប្លែកអារម្មណ៍ មិនឱ្យចាញ់តារាចម្រៀងម្ចាស់ស្រុកនោះឡើយ។ ក្នុងនោះផងដែរកញ្ញាក៏បានច្រៀងបទចម្រៀងរួមគ្នាជាមួយតារា៣រូបផ្សេងៗយ៉ាងរលូន ធ្វើឱ្យអ្នកគាំទ្រកាន់តែមានក្ដីរំភើបចិត្តជាពន់ពេក។ មិនតែប៉ុណ្ណោះនាងក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ហ្វេនៗនៅទីនោះទាំងបងប្អូន ខ្មែ និង បរទេស មិនធម្មតាឡើយ។

គួរបញ្ជាក់ផងដែរថា កញ្ញាមាស សុខសោភា គឺជាតារាតំណាងឱ្យកម្ពុជា ដែលត្រូវបានអញ្ជើញឱ្យមានវត្តមានចូលរួមសម្ដែងផ្ទាល់ពីចំណាក់អ្នករៀបចំព្រឹត្តិការណ៍ដ៏ធំខាងលើ។ សរបញ្ជាក់ថាកញ្ញា ពិតជាមានកិត្តិយស និងកេរ្តិ៍ឈ្មោះល្បីល្បាញមិនថាក្នុងស្រុក និង ក្រៅស្រុកនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here